ខេត្តសៀមរាប៖ ក្រុមហ៊ុន គូបូតា(Kubota) សាខាខេត្តសៀមរាប នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ប្រគល់អំណោយជូនអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង មាន៖ ទឹកបរិសុទ្ធចំនួន ៥០កេស, ម៉ាស់ចំនួន១០ប្រអប់, អាកុល ១០កានស្មើរ៥០ លីត្រ, មី០១កេសធំ និងឧបករណ៍បាញ់អាកុលចំនួន០៥ គ្រឿង សម្រាប់ប្រើប្រាស់ ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ និងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងនាមកងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង សូមគោរពថ្លែងអំណរគុណ ចំពោះគណៈគ្រប់គ្រង ក្រុមហ៊ុន គូបូតា(Kubota)សាខាខេត្តសៀមរាប ដែលបានផ្ដល់អំណោយនាពេលនេះ កងកម្លាំងទាំងអស់ក៏ចងចាំចំពោះទឹកចិត្តដ៏ប្រពៃនេះ និងសូមជូនពរអោយថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រុមហ៊ុន គូបូតា (Kubota) សាខាខេត្តសៀមរាបទាំងអស់ សូមមានសុខភាពល្អ ជោគជ័យការងារគ្រប់ភារកិច្ច និងសូមជៀសឆ្ងាយផុតពីជំងឺកូវីដ-១៩ ផងដែរ ៕







































