អាជីវករជាង៤៥០នាក់ នៅផ្សារចក្រី ស្រុកព្រះនេត្រព្រះ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកក្រោយរកឃើញលក់គុយទាវក្នុងផ្សារវិជ្ជមានកូវីដ-១៩

0

ខេត្តបន្ទាយមានជ័យ៖ អាជីវករ និងអ្នកពាក់ព័ន្ធចំនួន ៤៥១នាក់ នៅផ្សារចក្រី ស្រុកព្រះនេត្រព្រះ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកក្រោយរកឃើញលក់គុយទាវ ឈ្មោះ ព្រំ ពិសី ជាប្រពន្ធម្ចាស់ហាងលក់គុយទាវក្នុងផ្សារ វិជ្ជមានកូវីដ-១៩ ។

ជាលទ្ធផលមន្ត្រីក្រុមការងារ និងគ្រូពេទ្យជួរមុខ បានបញ្ចប់ការយកសំណាកអាជីវករ និងអ្នកពាក់ព័ន្ធទាំង៤៥១នាក់នោះ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដោយក្នុងនោះក្រុមការងារបានរកឃើញអ្នកវិជ្ជមានតែ ៣នាក់ប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាអាជ្ញាធរខេត្ត ក៏សម្រេចបិទផ្សារនេះជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃផងដែរ៕