ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ចែកគ្រាប់ពូជដំណាំបន្លែបង្ការ និងសត្វជូនគ្រួសារអតីតយុទ្ធជន កំពុងរស់នៅលើដីសម្បទានសង្គមកិច្ច

0

ខេត្តកំពង់ធំ ៖ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកគ្រាប់ពូជដំណាំបន្លែបង្ការ និងសត្វជូនគ្រួសារអតីតយុទ្ធជន កំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ជាដៃគូសម្ព័ន្ធត្រីភាព ជាមួយបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីផ្សារភ្ជាប់ពីសុខទុក្ខនិងជីវភាពរស់នៅ ព្រមទាំងបង្កលក្ខណៈងាយស្រួលក្នុងការកសាងជីវភាពថ្មី នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះសាកសួរសុខទុក្ខបងប្អូន ក្រុមគ្រួសារអតីតយុទ្ធជន ០៨គ្រួសារ ដែលមានលេខរៀងខ្នងផ្ទះលេខ០០១ ដល់០០៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ស្ថិតនៅឃុំ ក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ឧត្តមសេនីយ៍ទោ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ដែលជា និច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន គ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈ ដែលពិភពលោក និងប្រទេសជាតិកំពុងរងគ្រោះដោយការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បាននាំយកនូវស្បៀងអាហារ បរិក្ខាពេទ្យការពារជំងឺកូវីដ-១៩ ពូជដំណាំហូបផ្លែ ពូជបន្លែបង្ការផ្សេងៗ និងពូជសត្វទៅឧបត្ថម្ភជូនបងប្អូន ក្នុងមួយគ្រួសារទទួលបាននូវ អង្ករចំនួន៣០គីឡូក្រាម មី មួយកេសទឹកត្រីមួយយួរ ទឹកសុទ្ធមួយយួរ ម៉ាស់មួយប្រអប់ ពូជស្វាយពីរដើម ដូងពីរដើម ពូជអំពៅ១បាច់ ពូជបន្លែបង្ការគ្រប់មុខ១កញ្ចប់ និងពូជសត្វមាន់បីក្បាល ឲ្យបងប្អូនគ្រួសារអតីតយុទ្ធជន បានដាំដុះ និងចិញ្ចឹមសត្វនៅតាមគ្រួសារនីមួយៗ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ។

អតីតយុទ្ធជនបានគោរពអំណរគុណ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់ដីនិងផ្ទះថ្មី សម្រាប់ពួកគាត់រស់នៅ តាមរយះឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍គន់ គីម និងអគុណ អភិបាលខេត្តកំពង់ធំ ដែលបានចាត់តាំងបណ្ដាមន្ទីរ.អង្គភាពជុំវិញខេត្ត ចងសម្ព័ន្ឋមេត្រីភាព ដើម្បីមើលថែទាំពីសុខទុក្ខនិងជីវភាពរស់នៅរបស់ពួកគាត់ថែមទៀតផង៕