ជនសង្ស័យ០២នាក់ពាក់ព័ន្ធករណី នៅស្រុក២ផ្សេងគ្នា ត្រូវសមត្ថកិច្ចបង្ក្រាបបានក្នុងថ្ងៃតែមួយ

0

ខេត្តកំពង់ឆ្នាំង៖ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ចុះបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ នៅកន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយ។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលផែនបង្ក្រាបគ្រឿងញៀនបានអង្គភាពសារព័ត៌មានយើងដឹងថា ការបង្ក្រាបលើកទី១ ឃាត់ខ្លួនជន សង្ស័យ០១នាក់កាលពីពី វេលាម៉ោង១៥៖២៥នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញការិយាលយ័ប្រឆាំងបទល្មើសគ្រឿងញៀន សហការកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិផ្សារត្រាច ឃុំលង្វេក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន ឈ្មោះ អឿន សំអាត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ: កម្មករ រស់នៅភូមិស្រះចក ឃុំលង្វេក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណី ជួញដូរ និង ប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន និងដកហូតវត្ថុតាង:ថ្នាំញៀនចំនួន ០២កញ្ចប់។

ដោយឡែកការបង្ក្រាបលើកទី២ នៅវេលាម៉ោង ១៦៖៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យចុះបង្ក្រាបករណី រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្វាយពក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ជា ខួច ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ: កម្មករ រស់នៅភូមិស្វាយពក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងដកហូតវត្ថុតាងថ្នាំញៀនចំនួន ០៥កញ្ចប់។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធី៕