អាជ្ញាធរខេត្តកែបសម្រេចប្រើធម៍ក្តៅចុះវាយកំទេចខឿនថ្ម ដែលរំលោភយកដីឆ្នេរសមុទ្រ

0

ខេត្តកែប៖ សកម្មភាពបទល្មើសរំលោភយកដីឆ្នេរសមុទ្រធ្វើជាកម្មសិទ្ធិ នៅស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងបង្ករបញ្ហាអោយអាជ្ញាធរឈឺក្បាល។

អាជ្ញាធរបានឲ្យដឹងថា ក្រុមអ្នកចង់បានទ្រព្យសម្បត្តិរបស់រដ្ឋមួយថំនួនដែលតែងតែជួលប្រជាពលរដ្ឋអោយមកធ្វើសកម្មភាព រៀបខឿនូលដីសមុទ្ររំលោភបំពានធ្វើជាកម្មសិទ្ធិ ក្រោមរូបភាពផ្សេងៗ ដោយមិនខ្លាចញញើតច្បាប់បន្តិចសោះ។ ករណីរៀបខឿនចូលសមុទ្រមួយកន្លែងនេះស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្នុងគោលបំណងយកធ្វើជារបស់ផ្ទាល់ខ្លួន ហើយត្រូវបរាជ័យទៅវិញ ដោយសារអាជ្ញាធរចុះមកបង្រ្កាប និងរុះរើចោលគ្មានសល់។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងក្រុមការងាររបស់សាលាស្រុកដំណាក់ចង្អើរ ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានចុះរុះរើសំណង់រៀបខឿនថ្មចេញវិញដោយប្រើគ្រឿងចក្រមកវាយកំទេចចោល។ ខឿនថ្មនេះមានទទឹង៨តឹក កំពស់១ម៉ែត្រ បណ្តោយប្រវែង៨០ម៉ែត្រ បើយោងទៅតាមប្លង់ការរៀបខឿនចូលសមុទ្រនេះ មានទំហំរហូត ១,៤៥៨ម៉េត្រការ៉េ។

បើតាមលោកស្រី គឹម ចាន្នី អភិបាលស្រុកដំណាក់ចង្អើរ បានឲ្យដឹងថា ការរៀបខឿននេះ គឺរំលោភចូលសមុទ្រ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។

ជុំវិញបញ្ហានេះប្រជាពលរដ្ឋនៅជាប់តំបន់ឆ្នេរ បានសម្តែងក្តីត្រេកអរចំពោះការអនុវត្តច្បាប់របស់អាជ្ញាធរ តែពួកគាត់សំណូមពរសូមធ្វើឲ្យមានតម្លាភាព និងប្រសិទ្ធភាពផង កុំធ្វើដើម្បីអោយល្អតែមើល។

បើយោងតាមការបញ្ជាក់របស់អជ្ញាធរ នៅតំបន់ឆ្នេរនេះ ភាគច្រើនសុទ្ទតែអ្នកមានអំណាច និងមានបុណ្យសក្ក័ទើបហានមករំលោកយកដីរដ្ឋមកធ្វើជាកម្មសិទ្ធ ទោះបីយ៉ាងណាក៍ដោយអាជ្ញារនៅតែបន្តចុះបង្ក្រាបជាបន្តបន្ទាប់៕