ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែសីហានេះ បានទទួលអំណោយពីលោកឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ និងលោកជំទាវ រួមនឹងក្រុមការងារ ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ ខណៈកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។
ក្នុងនាក្រុមប្រឹក្សា និងអាជ្ញាធរខេត្តកំពង់ចាមទាំងមូល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណ និងជូនពរដល់សប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះ ហើយក៏ជាការជួយរំលែកទុក្ខលំបាក និងការខ្វះខាតរបស់បងប្អូនពលករចំណូលស្រុក ក៏ដូចជាអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័កផងដែរ ។
គួរបញ្ជាក់ថា អំណោយដែរបានប្រគល់ជូនមាន៖ ម៉ាសចំនួន ៤០,០០០ម៉ាស, អាកុល ១០កាន, ឧបករណ៍វាស់កំដៅ ១០ដើម និងជែលលាងដៃ ចំនួន១០០ដបផងដែរ៕








































