ខេត្តកំពង់ចាម៖ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូនអាជីវករផ្សារបឹងកុក ក្រុងកំពង់ចាម ដើម្បីអនុវត្តពីការពាក់ម៉ាស និងវិធានរដ្ឋបាល។
ឯកឧត្តម ខ្លូត ចន្តា បានលើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបាននាំមកនូវសុខសន្តិភាព និងសុខភាពល្អជូនប្រជាពលរដ្ឋ ក្នុងបរិបទកូវីដ-១៩នេះ សម្តេចតេជោបានបញ្ជាទិញវ៉ាក់សាំងពីបណ្តាប្រទេសនានាក្នុងសកលលោក ដើម្បីចាក់ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ តាំងពីដូសទី១ និងដូសទី២ រហូតដល់ដូសជំរុញទី៣ទៀតផង ខណៈប្រទេសមួយចំនួនមិនទាន់មានវ៉ាក់សាំងដូសទី១ ចាក់ឲ្យប្រជាជនគេបានគ្រប់គ្រាន់ផង។
ឯកឧត្តម បានក្រើនរំលឹកដល់គណ:គ្រប់គ្រងផ្សារ និងអាជីវករផ្សារបឹងកុកទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ទោះបីជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយក្កីក៏នៅតែបន្តការអនុវត្តវិធានការសុខាភិបាល តាមរយៈការកាត់បន្ថយការជួបជុំគ្នា ជាពិសេសត្រូវពាក់ម៉ាស និងលាងសម្អាតដៃឲ្យបានជាប់ជាប្រចាំជាមួយអាល់កុល ឬសាប៊ូផងដែរ។ ឯកឧត្តមក៏សូមសំណូមពរដល់គណ:គ្រប់គ្រងផ្សារ និងអាជីវករផ្សារបឹងកុកទាំងអស់ ត្រូវបន្តការអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺដ៏កាចសាហាវនេះក្នុងមូលដ្ឋានយើងទាំងអស់គ្នា៕







































