ឯកឧត្តម គួច ចំរើន ណែនាំឲ្យក្រុមការងាររៀបចំប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ័ រៀបចំសួនច្បារ ដាំស្មៅដាំដើមឈើដើម្បីឱ្យទីធ្លានៃបរិវេណអគារព្យាបាលជំងឺកូវីដ-១៩ ឲ្យមានសោភ័ណ្ឌភាព និងភាពបៃតង

0

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់អគារព្យាបាលអ្នកជំងឺកូវីដ ដែលកំពុងរៀបចំសាងសង់នៅក្នុងបរិវេណនៃមន្ទីរពទ្យបង្អែកខេត្តព្រះសីហនុ ដោយដាក់ឈ្មោះថា អគារតេជោព្យាបាលជំងឺកូវីដ-១៩។

ឯកឧត្តម គួច ចំរើន ការណែនាំក្រុមការងារអោយពន្លឿនការសាងសង់ ការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ័/រៀបចំសួនច្បារ ដាំស្មៅ ដាំដើមឈើ ទីធ្លាអគារព្យាបាលជំងឺកូវីដអោយមានសោភ័ណ្ឌភាពនិងបៃតង។

មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុក្រៅពីការឧបត្ថម្ភពីសប្បុរសជន ,សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានជួយជាបន្តបន្ទាប់ផងដែរដើម្បីធ្វើអោយប្រមន្ទីរពេទ្យមួយនេះកាន់តែមានលទ្ធភាពក្នុងបេសកម្មលើសេវាសុខភាពសាធារណៈនៅខេត្តព្រះសីហនុ។អគារព្យាបាលអ្នកជំងឺកូវីដ១៩នេះគឺជាសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធិផលថ្មីៗជាច្រើនដូចជាមន្ទីរពិសោធន៍រកមេរោគកូវីដ-១៩ ,អគារព្យាបាលជំងឺកូវីដ-១៩ សម្រាប់ពិរុទ្ធជន,កន្លែងផលិតអុកស៊ីសែនជាដើម។

អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នេះមានកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ ធ្វើពីគ្រឹះសសរ បេតុង ដំបូលប្រក់ស័ង្កសី គ្រោងចំណាយថវិកាប្រមាណ ៧០ម៉ឺន ដុល្លាអាមេរិក ដែលជាថវិកាចូលរួមពីសប្បុរសជន។ ការងារសាងសង់គ្រោងបញ្ចប់ក្នុងរយៈពេល០៣ខែប៉ុណ្ណោះ។ អាគារព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលបានចំនួន ៣៥៦ គ្រែ (គ្រែ០១ជាន់ ) ឬអាចបានចំនួន ៧១២គ្រែប្រសិនប្រើគ្រែ០២ជាន់។

បច្ចុប្បន្នសប្បុរសជនចាប់ផ្តើមឧបត្ថម្ភបានមួយចំនួនហើយរួមមាន៖ ឯកឧត្តម សាយ សំអាល់ ឧបត្ថម្ភ ១00,000$, លោកឧកញ៉ា លី គួង ឧបត្ថម្ភ ៥0,000$, លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ ៥0,000$, លោកឧកញ៉ា លាង ឃុន ឧបត្ថម្ភ ដែក១៦លី ចំនួន១៤,៦៥តោន និងដែក១២លី ចំនួន៤,៩២តោន និងលោក សាន ហេង ឧបត្ថម្ភ ៥0,000$៕