ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតសរុបចំនួន ៦,៥៣៦គ្រួសារ បានទទួលអំណោយជាស្បៀងអាហារពីរដ្ឋបាលខេត្តសៀមរាប

0

ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានចាត់ក្រុមការងារចុះចែកស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតាមបណ្តាក្រុងស្រុកនៃខេត្តសៀមរាប ដែលកំពុងរស់នៅក្នុងតំបន់ក្រហម ដើម្បីធ្វើការទំនុកបំរុងស្បៀងអាហារជូនដល់ពួកគាត់ឱ្យស្របតាមអនុសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺមិនទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់បាយឡើយ។

ជាមួយនឹងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរខេត្តបានចាត់ឱ្យក្រុមការងាររួមនឹងអាជ្ញាធរសង្កាត់ និងភូមិចុះពិនិត្យ និងផ្តល់ស្បៀអាហារដែលជាអំណោយរបស់រដ្ឋបាលខេត្ត ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៦,៥៣៦គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ១០គីឡូ រស់នៅក្នុងសង្កាត់ចំនួន៦ ដែរជាសង្កាត់បានកំណត់ជាតំបន់ក្រហមក្នុងនោះរួមមាន៖ សង្កាត់ស្វាយដង្គំ មាន១៤ភូមិ មានប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១,៥២៨គ្រួសារ, សង្កាត់គោកចក មាន ៨ភូមិ មានប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២,៤២២គ្រួសារ, សង្កាត់ស្លក្រាម មាន៨ភូមិ មានប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១,៧១២គ្រួសារ, សង្កាត់ជ្រាវ មាន៧ភូមិ មានប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៥១៤គ្រួសារ, សង្កាត់ស្រង៉ែ មាន២ភូមិ មានប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២៣៣គ្រួសារ និងសង្កាត់សាលាកំរើក មាន១ភូមិ ដែរមានប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១២៧គ្រួសារ។ ជាមួយគ្នានោះដែរអាជ្ញាធរខេត្តសៀមរាប ក៏នឹងបន្តចែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតជាបន្តបន្ទាប់ទៀត។ ម្យ៉ាងទៀតការបិទខ្ទប់សង្កាត់ទាំង៦ ជាតំបន់ក្រហមនេះ អាជ្ញាធរខេត្តក៏បានសហការជាមួយមន្ទីរពាក់ព័ន្ធ និងវិស័យឯកជនមួយចំនួន ដើម្បីធ្វើការផ្គត់ផ្គង់អាហារដោយបានផ្សព្វផ្សាយលេខទូរស័ព្ទអាជីវករដល់បងប្អូនប្រជាពលរដ្ឋធ្វើការបញ្ជាទិញ ព្រមទាំងរៀបចំក្រុមការងារសម្របសម្រួលក្នុងការដឹកជញ្ជូនដោយឥតគិតថ្លៃ។

ក្នុងនោះដែរអាជ្ញាថរខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តសៀមរាប សូមធ្វើការអត់ធ្មត់ និងសូមចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ ពិសេសចូលរួមកាត់ផ្តាច់ជំងឺកូវីដ-១៩ ចេញពីសហគមន៍យើងដោយចូលរួមសហការអនុវត្តតាមការណែនាំ និងវិធានការនានារបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត ពិសេសអនុវត្តតាមវិធានការ ៣ការពារ និង៣កុំឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្តាច់ខ្សែចម្លងចេញពីសហគមន៍យើង ដើម្បីឱ្យសេដ្ឋកិច្ចគ្រួសារុំក៏ដូចជាសង្គមជាតិមានការរីកចម្រើនឡើងវិញ៕