ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ចុះសួរសុខទុក្ខ ក្រុមការងារប្រចាំការ តាមគោលដៅច្រកបិទខ្ទប់ក្នុងស្រុកប្រាសាទបាគង

0

សៀមរាប៖ ថ្នាក់ដឹកនាំ និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនរួមមាន ម៉ាស់ ទឹកសុទ្ធ មី និង ត្រីខ ឧបត្ថម្ភដល់ក្រុមការងារប្រចាំការ តាមគោលដៅច្រកបិទខ្ទប់ តំបន់ក្រហម ចំនួន ១០គោលដៅ នៅភូមិដូនទាវ ឃុំរលួស និងភូមិតាប្រាក់ ឃុំមាន ជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្នុងនាមអាជ្ញាធរស្រុក លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានគោរពថ្លែងអំណរគុណ និងសូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ ជាថ្នាក់ដឹកនាំសាខាកាកបាទ ក្រហមកម្ពុជាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ព្រមទាំងសហការីសូមមានសុខភាពល្អបរិបូរណ៌ ជោគជ័យការ ងារគ្រប់ភារកិច្ច ជាពិសេសសូមជៀសឆ្ងាយផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នាផងដែរ៕