ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បន្តនាំយកអំណោយចែកដល់បងប្អូនពលករខ្មែរចំនួន ៦០គ្រួសារ ដែលកំពុងជួបការលំបាកខ្លាំងដោយសារការរីករាតត្បាតជំងឺកូវីដ-១៩

0

ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដឹកនាំដោយឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងមន្ត្រីការទូត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគរួមមាន អង្ករ ត្រីខ បន្លែ និងសាច់ស្រស់ ចុះចែកដល់បងប្អូនពលករខ្មែរចំនួន ៦០គ្រួសារ ដែលកំពុងជួបការលំបាកខ្លាំងដោយសារការរីករាតត្បាតជំងឺកូវីដកូវីដ១៩ នៅស្រុកប៉្លែងយ៉ាវ ខេត្តឆាក់ឈើងសៅ៕