ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចម្រុះមានអាជ្ញាធរស្រុក កម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ កម្លាំងកងរាជ អាវុធហត្ថ ស្រុកសាមគ្គីមានជ័យ ដឹកនាំកម្លាំងដោយលោក នូ ធីរុន តំណាងឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះរុះរើរបងដែលជនអាណាមិកបានរំលោភយកបោះលើដីគម្របព្រៃរបស់រដ្ឋ។
ការចុះអនុវត្តដករបងលើដីដែលត្រូវជនអាណាមិករំលោភនោះ ធ្វើឡើងនៅចំណុចខ្ទមធ្លក ភូមិអូរក្រខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
នាឱកាសនោះ លោក នូ ធិរុន បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើ របស់ឯកឧត្តមព្រះរាជអាជ្ញា ជូន ចំពោះក្រុមការងារ និងកងម្លាំងដែលចុះអនុវត្តភារកិច្ចត្រូវធ្វើយ៉ាងណា អនុវត្តភារកិច្ចអោយបានលទ្ធផលល្អ និងស្របតាមនីតិវិធីច្បាប់៕








































