ស្រ្តីម្នាក់ជំពាក់លុយគេច្រើនពេកសុខចិត្តសម្រេចបញ្ចប់ជីវិតដោយចង.ក.សម្លាប់ខ្លួន

0

ខេត្តកំពង់ធំ៖ ស្ត្រីម្នាក់ជំពាក់លុយគេច្រើនពេក គ្មានជំរើសគិតអ្វីមិនចេញ សម្រេចចិត្តបញ្ចប់ជីវិតដោយចង ក សម្លាប់ខ្លួន បន្សល់ទុក្ខនូវកូនៗ កំព្រាម្តាយរងារឯកការ។

ហេតុការណ៍ដ៏សង្វេគនេះបានកើតឡើង នៅវេលាម៉ោង ១០និង០០នាទី ព្រឹកថ្ងៃ២៧ខែកញ្ញាឆ្នាំ២០២១ ចំណុច រោងចំការស្វាយចន្ទី ខាងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ស្រ្តីរងគ្រោះឈ្មោះ យ៉ុង រឿន អាយុ៤៧ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ក្រោយទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យបានចុះទៅពិនិត្យ និងធ្វើកោសលវិច្ច័យលើស្រ្តីរងគ្រោះ ដោយសន្និដ្ឋានថា ស្រ្តីរងគ្រោះពីតជាចង ក សម្លាប់ខ្លួនមែន ដោយយកក្រម៉ាមកចង ក ភ្ជាប់នឹងរោងចំការ មិនពាក់ព័ន្ធនឹងបទល្មើសផ្សេងៗនោះទេ៕

ដោយ៖ លោក អ៊ុង សំអាត