តើ លោក ជុំ ពិសិទ្ធិ ជានរណា..? មាននរណានៅក្រោយខ្នង..? ទើបបានជាហ៊ានឲ្យប្រជាពលរដ្ឋក្នុងភូមិចូលទៅកាប់ព្រៃបរិស្ថាន ហើយខ្លួនជាអ្នកទិញយកដីព្រៃទាំងនោះយ៉ាងគគ្លើន!

0

ខេត្តកំពង់ឆ្នាំង៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា បច្ចុប្បន្ននេះល្បីឈ្មោះបុគ្គលម្នាក់ដែលគេស្គាល់ឈ្មោះ ជុំ ពិសិដ្ឋ (ហៅគ្រូសិដ្ឋ) មានតួនាទីជានាយកសាលាបឋមសិក្សាសំរោងកង្រីពេញ ស្រុកកំពង់លែងណាស់ ដោយបុគ្គលរូបនេះមិនដឹងជាសំអាងអ្វី ឬមានអ្នកនៅក្រោយខ្នងធំប៉ុនណាទេ បានជាហ៊ានឲ្យប្រជាពលរដ្ឋ ចូលទៅកាប់រានដីព្រៃសហគមន៍ ហើយខ្លួនឈរទិញ ក្នុងមួយហិកតាចាប់ពី៤៥០០ដុល្លា ទៅ៥០០០ដុល្លា យ៉ាងគគ្លើន។

ដីព្រៃបរិស្ថានដែលប្រជាពលរដ្ឋចូលទៅកាប់រានលុក លុយលក់ឲ្យលោក ជុំ ពិសិដ្ឋ (ហៅគ្រូសិដ្ឋ) ស្ថិតនៅចំណុចភ្នំតូច ចំណុចភ្នំឃា ចំណុចត្រពាំងដំរី ដែលជាតំបន់ជាប់គ្រប់គ្រងដោយបរិស្ថាន ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ប្រភពខាងលើបានអះអាងឲ្យដឹងទៀតថាដីព្រៃនៅចំណុចខាងលើពេលនេះបើទោះជាគ្រប់គ្រងដោយរដ្ឋយ៉ាងណាក្តី គេបានសង្គេតឃើញថាក្លាយទៅជាទី ផ្សារលក់ដូរដីបរិស្ថានយ៉ាងសេរីគ្មានការរំខានពីមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធឡើយ។

ក្នុងការបង្កឲ្យមានសកម្មភាពកាប់រានដីព្រៃ និងឈរទិញដីព្រៃយ៉ាងគគ្លើនបែបនេះ តាមសេចក្តីរាយ ការណ៍បានឲ្យដឹងថា លោក ជុំ ពិសិដ្ឋ (ហៅគ្រូសិដ្ឋ) បាននិយាយអួតក្អេងក្អាង អះអាងជាមួយប្រជា ពលរដ្ឋដែលខ្លួនតម្រូវឲ្យចូលទៅកាប់រានដីព្រៃនោះថា «កាប់ទៅ !ថាខ្ញុំ គ្រូសិដ្ឋ ជាអ្នកឲ្យកាប់! ឲ្យប្តឹងបរិស្ថានទៅ! ប្តឹងចៅហ្វាយខេត្តទៅ ថាគាត់ជាអ្នកកាប់! អត់ស្គាល់គាត់ជាអ្នកណាទេឬ? ហេតុអីបានជារីឯងចេះតែសួរខ្ញុំថាមានចង្កូមឬអត់? យីអត់ស្គាល់ គ្រូសិដ្ឋ ទេឬ? ត្រង់កន្លែងណាមាន គ្រូសិដ្ឋ ជៀសចេញឲ្យឆ្ងាយជាបន្ទាន់! » ។ សំដី និងកាយវិការរបស់លោក ជុំ ពិសិដ្ឋ (ហៅគ្រូសិដ្ឋ) រូបនេះធ្វើឲ្យដែលចូលទៅកាប់រាននោះមានទឹកចិត្តពុះកញ្ជ្រោលមិនញញើតច្បាប់ ឯប្រជាពលរដ្ឋស្លូតត្រង់ដែលមានបំណងចូលរួមការពារដីព្រៃ ធនធានជាតិ បរិ ស្ថានធម្មជាតិ នោះមិនហ៊ានចូលជិតឡើយ សូម្បី អាជ្ញាធរឃុំពោធិ៍ និងមន្រ្តីជំនាញបរិស្ថានគ្រាន់តែឮឈ្មោះគ្រូសិដ្ឋ មកជិតក៍មិនហ៊ាន។ ប្រជាពលរដ្ឋ ក្នុងឃុំពោធិ៍ដែលបានដឹងរឿងនេះ និយាយតៗគ្នាថាតំបន់នោះហាក់ក្លាយជាទីតាំងតំបន់អប្បគមន៍ ដែលគ្រប់គ្រងដោយលោក ជុំ ពិសិដ្ឋ អញ្ជឹង ប្រជាពលរដ្ឋណាហ៊ានកាប់ព្រៃបរិស្ថានលក់ឲ្យលោក ជុំ ពិសិដ្ឋ នោះបានលុយ ប្រជាពលរដ្ឋដែលគោរពច្បាប់មិនហ៊ានកាប់ព្រៃបរិស្ថានលក់គឺ អត់បានអ្វីទាំងអស់សូម្បីធនធានធម្មជាតិក៍ត្រូវរលាយ។

តាមប្រភពព័ត៌មានមួយទៀតបានបង្ហើបឲ្យដឹងថាកន្លងមកកាលពី លោក ជុំ ពិសិដ្ឋ នេះជាអ្នកឈរ ឈ្មោះទិញដី និងជាអ្នករៀបដីឲ្យអ្នកធំក្នុងខេត្តម្នាក់
នៅចំណុចភ្នំដី ខាងជើងបឹងអាលំជីងចក់ ជាដីជាប់តំបន់២ និងតំបន់៣ ដែលស្ថិតនៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង រាប់សិបហិកតា។ តែពេលនេះលោក ជុំ ពិសិដ្ឋ មិនដឹងជាទិញដីនៅតំបន់ក្នុងដែនបរិស្ថានខាងលើនេះ ឲ្យទៅអ្នកណាទៀតនោះទេ។

ពាក់ព័ន្ធករណីខាងលើនេះ លោកមេភូមិពោធិ៍ និងលោកមេឃុំពោធិ៍ មិនអាចសុំការបកស្រាយបាននៅ ឡើយទេនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។ ដោយឡែកលោក ពុំ សុផល អភិបាលរងស្រុកកំពង់លែង បានឲ្យដឹងថា ករណីនេះពិទាន់ច្បាស់យ៉ាងណានៅឡើយទេ ព្រោះសម្លេងក្នុងឃ្លីបអាចនរណាធ្វើក៍បានដែរ ។ ឯលោក ជុំ ពិសិដ្ឋ វិញក៍មិនអាចសុំការបកស្រាយណាមួយបាននៅឡើយទេ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង។

ទោះយ៉ាងណាក្តីអង្គភាពសារព័ត៌មានយើងរងចាំទទួល នូវការបកស្រាយពីលោក ជុំ ពិសិដ្ឋ រៀងរាល់ម៉ោងធ្វើការដើម្បីបង្ហាញព័ត៌មានកានតែសុក្រិត ។

ករណីខាងលើនេះប្រជាពលរដ្ឋក្នុងឃុំពោធិ៍សំណូម ពរដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង មានវិធានការណ៍ទៅលើបុគ្គលរូបនេះ ឲ្យបានទាន់ពេលវេលា ទើបអាចថែរក្សាការដីព្រៃរបស់រដ្ឋដែលជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋទូទៅនៅក្នុងភូមិ ឃុំទាំងមូលពីការទន្ទ្រានយ៉ាងរង្គាលបាន៕