ខេត្តកំពង់ឆ្នាំង៖ កម្មករធ្វើទ្វាដែក យីហោ តាម៉ៅដៃដែក ចំនួន០៩នាក់ ត្រូវបានក្រុមគ្រូពេទ្យរកឃើញវិជ្ជមានចំនួន ០៣នាក់ ខណៈដែលកម្មករទាំង០៩នាក់ មានការសង្ស័យ ហើយបានសុំចូលមកយកសំណាក នៅបរិវេណវត្តធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។
សិប្បកម្មធ្វើទ្វាដែក យីហោ តាម៉ៅដៃដែក មានទីតាំងភូមិឡទឹកត្រី សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង តាមបណ្តោយផ្លូវជាតិលេខ ៥ អាជ្ញាធរក្រុង បានធ្វើការសម្រេច បិទ-ខ្ទប់ ជាបណ្ដោះអាសន្ននូវទីតាំងសិប្បកម្ម ធ្វើទ្វាដែក ។
សូមបញ្ជាក់ថាកម្មករទាំង០៩នាក់ មិនបានធ្វើការងារនៅក្នុងវត្តអារាមនោះទេ ពួកគាត់បានបំពេញការងារនៅខាងក្រៅ ប៉ុន្តែដោយមានការសង្ស័យ ក៏សុំគ្រូពេទ្យអនុញ្ញាតចូលសំណាកនៅក្នុងបរិវេណវត្តជាមួយនឹងព្រះសង្ឃដូនជីតាជីផងដែរ។ ចំពោះព្រះសង្ឃ ២៥ អង្គ ដូនជីយាយជី និងគណៈកម្មការវត្ត ២៤នាក់ ជាលទ្ធផលក្រោយពីធ្វើសំណាក គ្រូពេទ្យបានបញ្ជាក់ថា(អវិជ្ជមានទាំងអស់)។
អាជ្ញាធរក្រុង និងក្រុមគ្រូពេទ្យអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋដែលបានប្រាស្រ័យទាក់ទងជាមួយកម្មករចំនួន ៣ នាក់ដែលមានវិជ្ជមានកូវីដ១៩ រកឃើញកាលពីល្ងាចម្សិលមិញ សូមប្រញាប់រួសរាន់មកយកសំណាក់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕







































