ឃាត់​ខ្លួន​ននគរបាលសេដ្ឋកិច្ចពីរនាក់យកកាំភ្លើងខ្លីវាយក្បាលអ្នកដឹកឈើ

0

ខេត្ត​កំពង់ធំ​: លោក​ឧត្តម​សេនីយ​ត្រី.ទិត សំណាង​ ស្នងការ​រង​ទទួលផែនព្រហ្មទណ្ទ ខេត្ត​កំពង់ធំ. បានដឹកនាំ​កម្លាំង​ចុះ​ឃាត់ខ្លួន​ ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ពីរនាក់ តាម​ពាក្យ​បណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះធី ញាញ់ អាយុ៣២ឆ្នាំនៅភូមិល្អក់ឃុំកំពង់ថ្ម កាលពីថ្ងៃទី២៨​កញ្ញា២០២១ឃាត់ខ្លួន​ជនសង្ស័យ​នៅវេលាម៉ោង​៨.៣០នាទីយប់កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

លោក​ឧត្តម​សេនីយ៍ត្រី ទិតសំណាង​ បាន​ឲ្យ​ដឹង​ថា​ ការចុះឃាត់ជនសង្ស័យជាមន្រ្តីនប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​២នាក់​គឺបានធ្វើឡើង តាមការចង្អុលបញ្ជាពីឯកឧត្តមព្រះរាជអាជ្ញា​ អយ្យការ​អមសាលាដំបូងខេត្តកំពង់ធំ​ បានឃាត់ខ្លួនមនុស្ស០៤នាក់ពីបទដាក់កុងត្រូលជជុះជំរិតទារប្រាក់និងប្រេីអំពេីហិង្សាវាយនិងពិល ទះកំភ្លៀង អ៊ុកនិងជង្គង់ទៅលេីប្រជាពលរដ្ឋដឹកឈេី(ក្តា )ចំនួន
០៩សន្លឹកដោយគោយន្តកន្រៃ្តយកទៅធ្វេីផ្ទះនៅតំបន់អូជ្រៅ ភូមិគន្លងខ្ទីង ឃុំឈេីទាលស្រុកសណ្តាន់បណ្តាលអោយរងរបួសធ្ងន់។

ជនសង្ស័យទាំង៤នាក់ ត្រូវ​បានឃាត់ខ្លួនដៃដល់​មានឈ្មោះអ៊ុច សុខរិទ្ធី  ភេទប្រុស អាយុ៣៤ឆ្នាំ ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នុំពេញ.​ទី២ឈ្មោះកែវ រីណា ភេទប្រុស អាយុ៣១ឆ្នាំភូមិលេខ២០ផ្លូវ​៦១៤សង្កាត់បឹងកក់២ខណ្ឌ​ទួលគោក​រាជធានីភ្នុំពេញ​ ជនដៃដល់ទាំង២នាក់ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខេត្ត​កំពង់ធំ។
តាមការ​បញ្ជាក់​ពីសមត្ថកិច្ច ជនសង្ស័យ​ទាំង​ពីរ​នាក់.បម្រើ​ការងារ​ជាប៉ូលិសសេដ្ឋកិច្ចក្រសួង  កូនចៅ​លោក​វរ​សេនីយ៍​ទោ.អំ.សុជា​ ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង.ដាក់ឲ្យដើរប្រមូលសេដ្ឋកិច្ចពី អ្នកដឹកឈើ តាំងពីមួយដុំ២ដុំក៏មិនលែកលេង សូម្បីតែ​ប្រជា​ពលរដ្ឋ​ក្រីក្រ​ដឹកឈើធ្វើផ្ទះក៏មិនអនុគ្រោះ។

ចំណែក​ ជនសង្ស័យ​២នាក់​ម្នាក់ជាប្រជាការពារ ម្នាក់ជាអ្នកសារព័ត៌មាន ឈ្មោះវ៉ាន់ លាងហេង  ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិអូពកសាមគ្គីឃុំឈេីទាល​ និងឈ្មោះលេង ថេត ភេទប្រុស អាយុ៤៨ឆ្នាំ ភូមិគន្លងខ្ទីងឃុំឈេីទាលស្រុកសណ្តាន់​ ក្រោយ​ពីធ្វើការសាកសួរ ដោយ​យល់​ឃើញ​ថា​ពុំមានការពាក់ព័ន្ឋ សមត្ថកិច្ច​បានឲ្យមកផ្ទះវិញ ៕