សម្រេចរំសាយ តំបន់ក្រហម និងតំបន់លឿងទុំ ទូទាំងស្ដ្រខេត្ដសៀមរាប

0

អាជ្ញាធរបាលខេត្ដសៀមរាប នៅថ្ងៃទី៣០ ខែកញ្ញានេះ បានសម្រេចបញ្ចប់ជា តំបន់ក្រហម និងតំបន់លឿងទុំ ទូទាំងខេត្ដសៀមរាប ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរ ប្រកបរបររកស៊ីចិញ្ចឹមជីវិត និងដើម្បីលើកស្ទួយជីវភាពគ្រួសារ ជាពិសេសជួយសម្រួលដល់ទុកលំបាកប្រជាពលរដ្ឋ ប៉ុន្ដែវិធានការរដ្ឋបាលខេត្ដ។

ការបញ្ចប់តំបន់ក្រហម និងលឿងទុំ នៅក្នុងភូមិសាស្ដ្រខេត្ដនេះ ធ្វើឡើងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ដែលបានយល់ច្បាស់ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់បិទខ្ទប់ ដោយលោកបានសម្រេចរំសាយ រាល់តំបន់ក្រហម លឿងទុំ ទាំងអស់ទូទាំងប្រទេស ដើម្បីទុកលទ្ធភាពអោយ បងប្អូនប្រជាពលរដ្ឋអាចចេញមករកស៊ីទទួលទានឡើងវិញ។ ជាមួយគ្នានោះ ប៉ុស្ដិ៍ត្រួតពិនិត្យសុខភាពបឋម នៅតាមព្រំប្រទល់ខេត្ដសៀមរាបទាំងបីរួម ព្រំប្រទល់ខេត្ដកំពងធំ ព្រំប្រទល់ខេត្ដបន្ទាយមានជ័យ និងព្រំប្រទល់ខេត្ដឧត្ដរមានជ័យ ក៍ត្រូវបានដកចេញឡើងវិញដែរ ដើម្បីជួយសម្រួលដល់ការ ធ្វើចរាចរណ៍ ចេញចូលអ្នកទេសចរ។

ជាមួយនោះ បំរាមគោចរ ឬវិធានការរដ្ឋបាលខេត្ដ ដែលបានបិទការធ្វើចរាចរណ៍នៅពេលយប់ ចាប់ពីម៉ោង០៩យប់ដល់ម៉ោង០៣ទៀបភ្លឺ នៅបន្ដដដែល។ ក្នុងនោះដែរ ក៍សូមឲ្យបងប្អូននៅបន្ដអនុវត្តវិធានការ “៣ការពារ ៣កុំ” ឲ្យបានជាប្រចាំផងដែរ៕