​​ជនរងគ្រោះ​ដោយសារ​រន្ទះបាញ់​នោះបាន​ទទួល​អំណោយ​ពី​អង្គភាព​របស់​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​

0

​ខេត្តបន្ទាយមានជ័យ​ ​បុរស់រងគ្រោះ​ដោយសារ​រន្ទះបាញ់​ម្នាក់​កាលពី​វេលា​ម៉ោង​៣.៤០​នាទី​ល្ងាច​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ល្វា ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ មាន​ករណី​រន្ទះបាញ់​មួយ​បានកើត​ឡើង​បង្ក​ឲ្យ​បុរស់​ជា​ជនរងគ្រោះ​មានឈ្មោះ សយ កុយ ភេទ ប្រុស អាយុ ១៦​ឆ្នាំ ស្លាប់​នៅក្នុង​ផ្ទះ​ស្ថិត​ក្នុងភូមិ ល្វា​ឃុំ​បឹងបេង​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ ឱ​ពុក​ឈ្មោះ ជិន សែម អាយុ ៥២​ឆ្នាំ​ម្តាយ​ឈ្មោះ មុំ ខន អាយុ image (8)

៥៣​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី​ឱ​បូ​៊​រិ​ន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឲ្យ​ដឹងថា ដោយសារ​ក្រុមគ្រួសារ​មានកូន​ដោយសារ​រន្ទះបាញ់​នោះ​ក្នុង​ជីវភាព​ក្រីក្រ​ពេក​រក​ព្រឹក​ខ្វះ​ល្ងាច​ទាំង​ឱ​ពុក​ម្តាយកូន​ក្នុងបន្ទុក​រកលុយ​បានមក​សំរាប់​ចិញ្ចឹម​គ្រួសារ​តែមួយ​ថ្ងៃ​បុ​៉​ណ្ណោះ​ពុំ​អាចមាន​លុយ​សល់​សរាប់​ធ្វើ​អ្វី​បាន​ទៀតឡើយ​ហើ​ក្រុមគ្រួសារ​របស់គាត់​ចៃដន់​ត្រូវ​រន្ទះបាញ់​ស្លាប់​image (7)

កូនប្រុស​ជាទី​ស្រ​ឡា​ញុ់​ទៀត​នោះ​គាត់​ពុំ​អាចមាន​លុយ​ធ្វើ​បុណ្យសព​ឲ្យ​កូនប្រុស​របស់គាត់​បាន​ឡើយ​។​លោក​ឱ​ប៊ូ​រិ​ន​បាន​បញ្ជាក់ថា​គ្រួសារ​នេះ​គ្មាន​លទ្ធភាព​ធ្វើបុណ្យ​ឲ្យ​សព​កូនប្រុស​គាត់​ឲ្យ​បាន​អធិកអធម​បានឡើយ​ដោយសារតែ​គ្រួសារ​គាត់​គ្មាន​ប្រាក់​។ ហេតុដូច្នេះ​ទើប​លោក​ឱ​ប៊ូ​រិ​ន​យកលុយ​របស់​អង្គភាព​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​យកទៅ​ទិញ​សំភា​រះ​ដូចជា​គ្រឿងឧបភោគ​និង​គ្រឿង​បរិភោគ​រួមមាន​អង្ករ​២២kg​

ចំនួន​៥​ការុង មី​១​កេស ត្រីខ​៥​កំប៉ុង ទឹកត្រី​១​យួ ទឹក​សី​ុ​អី​ុ​វ​១​យួរ ទឹកដោះគោ​១​កំប៉ុង សារុង​១ ស្បែកជើងផ្ទាត់​១​សំរាប មុង​១ កន្ទេល​១ ធុង​ដាក់​ទឹក​មួយ និង​ថវិកា​ចំនួន ៦០​មឺ​ុ​ន​រៀ​ទៀ​តទៅ​ចែកជូន​ផ្ទាល់ដៃ​ក្រុមគ្រួសារ​កូនប្រុស​ដោយសារ​រន្ទះបាញ់​ផ្ទាល់ដៃ​ដើម្បី​យកទៅ​ចាត់ចែង​ធ្ចើ​បុណ្យ​ដល់​សព​កូនប្រុស​របស់​ខ្លួន​តាម​សេចក្តីត្រូវការ​៕