ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានប្រារព្វពិធីផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូនដល់មន្ត្រីនគរបាលចំនួន ១៩៦នាក់ ក្រោមអធិបតីភាព លោក ប្រាក់ វុឌ្ឃី ស្នងការនគរបាលខេត្ត និងស្នងការងខេត្ត។ ដោយបានការយកចិត្តទុកដាក់របស់ក្រសួងមហាផ្ទៃអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការលើកទឹកចិត្តដល់កងកម្លាំងដែលបានខិតខំបំពេញ តួនាទី រក្សាសន្តិសុខ សុវត្ថិភាព និង ការអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្តភាព បានល្អប្រសើរ។
ក្រោយពីលោកវរសេនីយ៍ទោសោម វាសនានាយការិយាល័យបុគ្គលិកអានសេចក្តីសំរេចរបស់អគ្គស្នងការដ្ឋាននគរបាល ជាតិស្តីពីការផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងតម្លើងឋានន្តរសក្តិ មន្ត្រីនគរបាលជាតិដែលមានចំនួន ១៩៦នាក់រួចមក ពិធីបំពាក់ឋានន្តរសក្តិជូនដល់មន្ត្រីនគរបាលមាន:ថ្នាក់អនុសេនីយ៍ឯកចំនួន ៧៥នាក់ថ្នាក់អនុសេនីយ៍ទោចំនួន ៨៤នាក់ថ្នាក់អនុសេនីយ៍ត្រីចំនួន ០៩នាក់ថ្នាក់ព្រិន្ទបាលឯកចំនួន ៣៤នាក់ថ្នាក់ព្រិន្ទបាលទោចំនួន ០៤នាក់។
លោកឧត្តមសេនីយ៍ត្រីប្រាក់ វុឌ្ឃី ស្នងការខេត្តបានធ្វើការផ្តាំផ្ញើរដល់មន្ត្រីនគរបាល ដែលទើប បានផ្ទេរមុខតំណែង និង តំឡើងឋានន្តរសក្តិថ្មី សុំអនុវត្តឲ្យបានតាមការប្តេជ្ញាចិត្តដែលតំណាងរបស់អស់លោក លោកស្រី ធ្វើការប្តេជ្ញាចិត្ត ពេលនេះសក្តិថ្មី មុខតំណែងថ្មី ដូច្នេះអស់លោកលោកស្រីត្រូវខិតខំរៀនសូត្រមុខជំនាញបន្ថែមនិងពង្រឹងវិន័យតាមតាមបទវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ ត្រូវមានអាកប្បកិរិយា សុភាពរាបសារស្លូតបូតទន់ភ្លន់ត្រូវផ្លាស់ប្តូឥរិយាបទពីការបង្គាប់បញ្ជាមកធ្វើជាសេវាជូនប្រជាពលរដ្ឋធ្វើជាគំរូល្អដល់ថ្នាក់ក្រោមដោយអនុវត្តន៍
ឲ្យបាននូវពាក្យ ស្លោកនគរបាលជាតិត្រូវតែស្មោះត្រង់ចំពោះជាតិមាតុភូមិមានវិន័យថ្លៃថ្នូរបង្ហាញនូវភាពក្លៀវក្លាក្នុងស្មារតីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋភិបាលក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។លោកស្នងការខេត្តបានមានប្រសាសន៍បន្ថែមថា ខ្ញុំសូមសំណូមពរ ឲ្យអស់លោកលោកស្រី ខិតខំធ្វើអ្វីគ្រប់យ៉ាង ដើម្បីប្រជាពលរដ្ឋ ធ្វើតែអំពើល្អជាមួយប្រជាពលរដ្ឋឆ្លើយតបរាល់សំណូមពររបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានករណីដោះស្រាយពុំបានត្រូវរាយការណ៍ សុំគោលការណ៍ជាបន្ទាន់។



































