ក្រុមការងារ​ពង្រឹង​អនុវត្ត​ច្បាប់​របស់​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្ដាល សហការ​ជាមួយ​ក្រុម​អាជ្ញា​ធ័​រ​និង​មន្ត្រី​នៅក្នុង​តំបន់​បានធ្វើការ​ចុះបង្ក្រាប​

0

​ ​មណ្ឌលគិរីៈ ​ទប់ស្កាត់​បទល្មើស​នៅក្នុង​តំបន់​អភិរក្ស​ជីវៈចំរុះ​សីមា​ឃើញ​ជា​បន្តរ​បន្ទាប់​ដែល​ប្រ​ត្តិ​ប​តិ​ការ​នេះ​បានចាប់ផ្តើម​នៅ​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៤ ដល់​ថ្ងៃទី​២៨​ខែសីហា ឆ្នាំ​២០១៤​នេះ ហើយ​បទល្មើស​ទាំងនោះ​ត្រូវបាន​ជំនាញ​កំពុងធ្វើការ​ដឹកជញ្ជូន​មក​រក្សាទុក​នៅ​ស្នាក់ការ​របស់ខ្លួន ។ 20140822_083749 (2)

ប្រជាពលរដ្ឋ​និង​អ្នកឃ្លាំមើល​បទល្មើស​ព្រៃឈើ​ខេត្តមណ្ឌលគិរី​បានធ្វើការ​រិះគន់​និង​ចោទប្រកាន់​យ៉ាងខ្លាំង​ទៅលើ​លោក មាគ វុ​ឌ្ធី ប្រធាន​គំរោង​អភិរក្ស​ជីវៈចំរុះ​សីមា រីឯ​មន្ត្រី​ក្រោម​អោ​វ៉ាត​ជាច្រើនរូប​ទៀត​នៅតាម​ស្នាក់ការ​នីមួយៗ​ពិតជា​មានការ​បណ្ដែត​បណ្ដោយអោយ​កើតមាន​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​យ៉ាងច្បាស់​ក្រឡែត​។

ជាក់ស្ដែង​ចាប់តាំងពី​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៤ ដល់​ថ្ងៃទី​២៨​ខែសីហា ឆ្នាំ​២០១៤​នេះ មាន​ក្រុមការងារ​ពង្រឹង​អនុច​ត្ត​ច្បាប់រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្ដាល​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ចំរុះ​និង​មន្ត្រី​ជំនាញ​ក្នុង​តំបន់​បាន​ចុះ​ស្រាវជ្រាវ​រកឃើញ​បទល្មើស​នៅក្នុង​តំបន់ហាមឃាត់​នេះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ បើតាម​ការ​បង្ហើប​អោយដឹងពី​សមត្ថកិច្ច​មួយ​ចំនួន​នៅ​ស្រុក​អូររាំង​ប្រាប់ថា ប្រ​ត្តិ​ប​តិ​ខាងលើនេះ​ត្រូវបាន​រកឃើញ​ឈើប្រណិត​ប្រភេទ ធ្នង់​សុទ្ធ​មិនតិចជាង​៧០០​ដុំ​នោះទេ​។​ 20140822_083908

តាម​ប្រភព​ព័​ត៍​មាន​ប្រាប់ថា បទល្មើស​ព្រៃឈើ​នៅមាន​ជាច្រើន​កន្លែង​ទៀត ហើយ​ជំនាញ​បាន​ផ្លាស់ប្តូ​កំលាំង​ដើម្បី​ស្រាវជ្រាវ​និង​ទប់ស្កាត់​បទល្មើស​បន្តរ ប្រជាពលរដ្ឋ​និង​អ្នកឃ្លាំមើល​បាន​សំណូមពរ​ដល់​លោក មាគ វុ​ឌ្ធី ប្រធាន​គំរោង​អភិរក្ស​ជីវៈចំរុះ​សីមា និង​លោក ស្វាយ វណ្ណា ប្រ​ធា​ក្រុម ប៉េអឹម បំរើការ​នៅក្នុង​ស្នាក់ការ ដែល​សព្វថ្ងៃនេះ​គេ​កំពុង​ល្បីឈ្មោះ​លោក​ស្វាយ វណ្ណា ថា​ជា​អ្នកកាង​បទល្មើស​អោយ​ឈ្មួញ ល្មម​ក្រឡេកមើល​ធន់​ធាន​ធម្មជាតិ​ជា​សម្បត្តិ​រដ្ឋ​ដែល​កំពុង​ប្រឈម​ទៅ​និង​ការ​រិច​រិល​កុំ​គិតតែ​ផលប្រយោជន៍​របស់ខ្លួន​ពេក​។

លោក កែប កត់ នាយខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​បានបញ្ជាក់​ប្រាប់​អ្នក​ព័​ត៍​មាន​យើង​នៅ​ថ្ងៃទី​២៨​ខែសីហា ឆ្នាំ​២០១៤​ថា ក្រុមការងារ​ពង្រឹង​អនុវត្ត​ច្បាប់រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល​បាន​ចុះ​ពង្រឹង​និង​ស្រាវជ្រាវ​រាល់​បទល្មើស​នៅក្នុង​ខេត្តមណ្ឌលគិរី​បន្តទៀត​រីឯ​ទូរលេខ​និង​ទិ​ន័យ​ស្តីពី​ការចុះ​បង្ក្រាប​ចាប់តាំងពី​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៤ ដល់​ថ្ងៃទី​២៨​ខែសីហា ឆ្នាំ​២០១៤​នេះ​លោក​ពុំទាន​ប្រាប់​ពី​ចំនួន​ច្បាស់លាស់​នៅឡើយ​ទេ ជាក់ស្តែង​នៅ​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៤ 20140822_084235 (2)

ជនសង្ស័យ​ម្នាក់​ត្រូវបាន​កំលាំង ប៉េអឹម ប្រចាំ​ស្នាក់​ការអភិរក្ស​ជីវៈចំរុះ​សីមា ធ្វើការ​ឃាត់ខ្លួន​និង​ចោទប្រកាន់ថា​បាន​ប្រើប្រាស់​អាវុធ បាញសំលាប់​សត្វ​ឈ្លុះ​មួយ​ក្បាល​នៅក្នុង​តំបន់​អភិរក្ស​ជីវៈចំរុះ​និង​ធ្វើការ​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅកាន់​សាលាដំបូង​ខេត្តហើយ​នៅ​ល្ងាច​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៤​សំរេច​បញ្ជូន​ជនសង្ស័យ​ទៅកាន់​ព​ន្ធា​គារ​ខេត្ត​គួ​បញ្ជាក់​ផងដែរ​ថា ជនសង្ស័យ​មានឈ្មោះ ចិ ជា​មន្ត្រី​យោធា និង​វត្ថុតាង​ដែរ​ប្រើប្រាស់​រួមមាន​រថយន្ត​មួយគ្រឿង កាំភ្លើង​មួយ​ដើម និង​សត្វ​ឈ្លុះ​មួយ​ក្បាល ផងដែរ​៕