​​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ធ្វើ​អនាម័យ​បោសសំអាត​ដី​សំរាម​បាញ់​ទឹក​លាង​សំអាត​ជុំវិញ​រង្វង់​មូល​

0

បន្ទាយមានជ័យ​: ដើម្បី​ចូលរួម​ប្រលងប្រណាំង​ទីក្រុង​ស្អាត សេវា​ល្អ និង​ទទួលភ្ញៀវ​ទេសចរណ៍ ជាតិ អន្តរជាតិ ដែល​ចេញចូល​តាម​ច្រកទ្វា​អត្តរ​ជាតិ​ប៉ោយប៉ែត អាជ្ញា​ក្រុង​បាន​ដឹកនាំ​កងកម្លាំង មន្ត្រីនគរបាល​ក្រុង និង​កង​រាជ​វុ​ធ​ហត្ថ​ក្រុង​ធ្វើ​អនាម័យ​បោសសំអាត​ដី​សំរាម​បាញ់​ទឹក​លាង​សំអាត​ជុំវិញ​រង្វង់​មូល ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​២៩ សីហា ឆ្នាំ​២០១៤​។​ photo1 (2)

លោក​អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយប៉ែត​ប្រាប់​នៅ​ថ្ងៃទី ទី​២៩ សីហា​ថា វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​នេះ មន្ត្រីនគរបាល​ក្រុង​ប៉ោយប៉ែត​ចំនួន ៨១ នាក់​កង​រាជ​វុ​ធ​ហត្ថ​ក្រុង​ចំនួន ៥ នាក់​ដឺ​ក​នាំ​ដោយ អភិបាលរងក្រុង ង៉ោ​ម៉​ង​ជ្រួ​ន អធិការរង​ក្រុង​នាយផ្នែក​នាយប៉ុស្តិ នាយរង​ផ្នែក រង​ប៉​ស្តិ​និង មន្ត្រីនគរបាល​ក្រុង បាន​ចូលរួម​ធ្វើ​អនាម័យ​បោសសំអាត​ដី​សំរាម​បាញ់​ទឹក​លាង​សំអាត​ជុំវិញ​រង្វង់​មូល ប៉ោយប៉ែត មកដល់​ស្នាក់ការ​គយ​រដ្ឋាករ ប៉ោយប៉ែត ។​ photo2 (1)

ក្រុមការងារ​បានធ្វើកា​រ​បោសសំអាត​រយះពេល​ជាង​២​ម៉ោង​ទើបបាន​រួចរាល់ ហើយ​បានធ្វើការ​ផ្សព្វផ្សាយ​ដល់​ក្រុម​ម៉ូតូឌុប រ​ម៉ក​កង់​បី និង​រថយន្ត​តាក់ស៊ី​អោយចូល​រួមរក្សា​សណ្ដាប់ធ្នាប់ មាន​របៀបរៀបរយ និង​ចូលក្នុង​ចំណតរថយន្ត​កុំបី​ឈប់​តាម​ដងផ្លូវ​សា​ធា​រណះ​បង្ករ​ភាព​កកស្ទះ​៕​ដោយ​:​ឃិន គ​ន្ធា​photo3 (1)