កំពង់ធំៈ លោកយាយចាសជរាម្នាក់ បានទទួលអំណោយពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការ តំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ដែលជាអតីតគ្រួសារកងទ័ព ក្រោយកូនលោកយាយបានទៅបំពេញប៉េសកម្ម ដើម្បីការពារនិង បំរើជាតិមាតុភូមិ ក៏ត្រូវបានឆ្លងជំងឺគ្រុនចាញ់ស្លាប់ នៅឆ្នាំ ១៩៩៥ បានបន្សល់លោកយាយ ឲ្យរស់នៅជាមួយនឹងកូន៣នាក់ នាំគ្នាស៊ីឈ្មួលតស៊ូចិញ្ចឹមជីវិត ទាំងសភាពចាស់ជរា ។ 
ក្រោយការយកចិត្តទុកដាក់ របស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ ក្រៅពីជម្រុញឲ្យអង្គភាព ចំណុះឲ្យតំបន់សឹករងកំពង់ធំ ខិតខំកសាងបន្ទាយ ហ្វឹកហាត់រៀនសូត្រ ដាំដំណាំ ចិញ្ជឹមសត្វ និងចុះជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារភ័យធម្មជាតិ ក្នុងនោះដែរឯកឧត្តម ឧត្តមសេនីយ៍ ត្រី សោម ស៊ុន បានធ្វើការងារមនុស្សធម៌ ជួយដល់គ្រួសារយោធិនពិការ និងគ្រួសារកងទ័ពដែលជួបនិង វិបិត្តហិរញ្ញវត្ថុ ។
ទើបនៅព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៤ ឯកឧត្តម មេបញ្ជាការតំបន់សឹករងកំពង់ធំ ព្រមទាំងនាយរង ជាច្រើនរូប បាននាំយកអំណោយដែលបានពីការរួមចិត្ត រួមថ្លើមរបស់អង្គភាព តំបន់សឹកដើម្បីរួមចំណែកក្នុង នាទីមនុស្សធម៌ រួមមាន អង្ករ ៣ បេ មី, ២កេស, ត្រី ខ ៣០កំប៉ុង, ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ, ទឹកបរិសុទ្ធ២កេស, ថវិការ ២៣០០០០រៀល ជូនដល់លោកយាយ ប៊ុត យ៉ុង អាយុ ៧៣ឆ្នាំ ជាស្ត្រីមេម៉ាយ មានសភាពចាស់ជរា ដែលត្រូវជាម្តាយរបស់យោធិនដែលបានពលីជីវិតសម័យសង្គ្រាម បច្ចុប្បន្នលោកយាយរស់នៅ ភូមិ ថ្នល់បែក ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លោកយាយរស់នៅជាមួយកូនប្រុសស្រី៣នាក់ មានជីវភាពក្រីក្រ មានមុខរបរស៊ីឈ្នួលគេជ្រកក្រោមខ្ទមកំសត់ ។
លោកយាយ ប៊ុត យ៉ុង បានលើកដៃថ្លែងអំណរគុណ ដល់ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបិត្តការសឹករងកំពង់ធំ និងលោកមេបញ្ជាការង ព្រមទាំងពលទាហានទាំងអស់ ដែលបានយកចិត្តទុកដាក់មកលើ គ្រួសារលោកយាយ រួមសុខរួមទុក្ខ ដោយមិនបោះបង់គ្រួសារលោកយាយ ទោះជាកូនលោកយាយបានពលីជីវិត ជាច្រើនឆ្នាំ ទៅហើយក្តី និងសូមជូនពរឲ្យវត្ថុស័ក្កសិទ្ធ ជួយតាមថែរក្សាពលទាហានទាំងអស់ ឈ្នះគ្រប់ឧបស័គ្គ គ្រប់ មាសត្រូវ ។



































