យ៉ាងហោចណាស់ក៏មានមនុស្ស ប្រុស ស្រី ក្មេង ចាស់ ជិត ១០០នាក់ ក្នុងនោះមានជនបរទេស ផងដែរ បាននាំគ្នាបង្កភាពភ្ងាក់ផ្អើលទាំងព្រឹកព្រលឹម ដោយសារតែ រត់ប្រណាំងលើកដំបូង ក្នុងរដូវកាលទី១ នៅបរិវេណជើងភ្នំគូលេន ខេត្តសៀមរាប

ខេត្តសៀមរាប : ក្រុមហ៊ុន Green G8 ដែលមានការ ជួយជ្រោមជ្រែង ពីក្រសួងបរិស្ថាន អជ្ញាធរអប្សរា និង ក្រសួងទេសចរណ៍ បានរៀបចំ កម្មវិធីរត់ប្រណាំងខាងលើ លើកដំបូង ដែលបែងចែកជា ០៣ក្រុម ។
ក្នុងនោះរួមមាន : ក្រុមទី១ រត់នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២១ ហើយលើកទី០២ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នេះ ចំណែកឯក្រុមទី៣ និងត្រូវរៀបចំឡើងនៅក្នុង ខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខនេះ។
ក្នុងនោះដែរ ជាផ្នែកមួយជួយដល់ សង្គម និង បរិស្ថានបៃតង ក្រុមហ៊ុន MVL TADA Cambodia ក៏បានចូលរួមចំណែក ឧបត្ថម្ភ ម៉ូតូកង់៣ ដើម្បីប្រចាំការជួយសម្រួល ដល់កីឡាករ ដែលមិនអាចបន្តការរត់បាន និង ប្រម៉ូកូដ ជូនដល់កីឡាករ កីឡាការនី ក្នុងការ កក់ម៉ូតូកង់៣ សំរាប់ជិះ ក្នុងគោលបំណង ដើម្បីធ្វើអោយកម្មវិធីខាងលើដំណើរការ បានយ៉ាងរលូន ។

សម្រេចនៅបេសកកម្មខាងក្រោម:
១- ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាគ្មានសម្រាមប្លាស្ទិច
២- ដើម្បីផ្សព្វផ្សាយរមនីយដ្ឋានភ្នំគូលែនជាគោលដៅទេសចរណ៍ធម្មជាតិ
៣- ដើម្បីលើកកំពស់ការដាំដើមឈើ ក្នុងរមនីយដ្ឋានភ្នំគូលែន ។

សូមបញ្ជាក់ផងដែរថា : កម្មវិធីនៅរដូវកាលទី០១នេះមិនទាន់បញ្ចប់នៅឡើយទេ ព្រឹត្តិការណ៍ធំដែលរំពឹងថានឹងមាន កីឡាករ កីឡាការនី និងចូលរួមច្រើនជាង ២០០នាក់ នៅក្នុងខែកុម្ភះ ឆ្នាំ២០២២ នាពេលខាងមុខ ។
សំរាប់ព័ត៍មានបន្ថែម លោកអ្នកអាចចូលទៅកាន់ Kulen Mountain Trek Run page បានផងដែរ ៕
រាយការណ៍ដោយ លោក ផល ពេជ្រមេសា