ទឹកចេញភូមិយើងសូមស្វាគមន៍ភ្ញៀវទេសចរណ៍មកបោះតង់សម្រាកលេងកំសាន្តយ៉ាងសប្បាយរីករាយ នៅឃុំក្បាលទឹកក្នុងស្រុកទឹកផុស

កំពង់ឆ្នាំង កន្លែងលំហែកាយទឹកចេញភូមិយើងស្ថិតនៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ជាប់រមណីយដ្ឋានទឹកធ្លាក់ជ្រាវស្វាគមន៍ភ្ញៀវទេសចរណ៍មកបោះ តង់សម្រាកកំសាន្ត មុជទឹកជ្រោះទឹកធ្លាក់ជ្រាវ និងជិះគោយន្តលេង កំសាន្តយ៉ាងសប្បាយរីករាយ ។

លោក សុខ ជា អ្នកគ្រប់គ្រងកន្លែងលំហែកំសាន្ត ទឹកចេញភូមិយើងបា នឲ្យដឹងថា ទីតាំងលំហែកំសាន្តចេញភូមិយើងមានចម្ងាយជាង៣០ គីឡូម៉ែត្រ ពីទីរួម ស្រុកទឹកផុស និងមានចម្ងាយប្រមាណជាង៣០ គីឡូ ម៉ែត្រពីស្រុកឧត្ដង្គ ដឹងមានចម្ងាយប្រមាណជាង ០១គីឡូម៉ែត្រខាងកើតរមណីយដ្ឋានទឹកធ្លាក់ជ្រាវ ។

លោក សុខ ជា បានបន្តថា កន្លែងលំហែកាយ ទឹកចេញ ភូមិយើងទើបតែបង្កើតឡើងនៅធ្លាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១នេះទេដែលអាចទទួលភ្ញៀវទេសចរណ៍ឈឺឆ្ងាយមកបោះតង់ មកជិះគោយន្តដើរលេងកំសាន្តក្នុងតំបន់មូលដ្ឋានដែលមាន ភ្នំព័ទ្ធជុំវិញ និងមានដងជ្រោះទឹកធ្លាក់ជ្រាវ ម៉េចទឹកកំសាន្តយ៉ាងសប្បាយរីករាយ ជាមួយគ្នានេះដែរកន្លែងលំហែកាយចេញភូមិយើងក៏មានសេវាលក់ដូរម្ហូបអាហារ និងភេសជ្ជៈនានា មានតន្ត្រីបូរាណ សម្រាប់ភ្ញៀវទេសចរណ៍មកបោះតង់លំហែកាយផងដែរ ។

ក្នុងនោះសេវាជួលតង់ស ម្រាកលេងកំសាន្តក្នុង១ថ្ងៃ ២ម៉ឺនរៀល ,បើមានតង់ខ្លួនឯងសេវាក្នុងទីតាលំហែកាយ១ថ្ងៃ១ម៉ឺនរៀលប៉ុន្តែបើមិនជល់តោះរបស់សម្រាកខ្មែរតែទេគ្រាន់តែចូលមកលេងជាធម្មតានោះ គឺមិនតម្រូវឱ្យបង់ប្រាក់នោះទេ ។ ជាមួយគ្នានេះដែរទីតាំងលំហែកាយទឹកចេញភូមិយើងមានសេវាម្ហូបអាហារ ភេសជ្ជៈតន្ត្រីបូរាណសម្រាប់ កន្លែងហាត់ប្រាណ វាយប៊ូល លើកអាល់ទែរ សំរាប់បំរើត ម្រូវការរបស់ភ្ញៀវទេសចរណ៍ផងដែរ រួមទាំងមានបង្គន់អនាម័យ មានប្រជាការពារក្នុងមូលដ្ឋាន ការពារសន្តិសុខនិងសុវត្ថិភាពផងដែរ ។

លោក សុខ ជា បានឲ្យដឹងទៀតថាការបង្កើតកន្លែង លំហែកាយទឹកចេញភូមិយើងនេះ ដើម្បីលើកស្ទួយជីវ ភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ដែលកន្លងមកពួកគាត់មានមុខរបរឡើងភ្នំកាប់ឈើចិញ្ចឹម ជីវិតនោះ ប្រែក្លាយមកជាអ្នកបំរើសេវាដឹកភ្ញៀវទេសចរណ៍តាមគោយន្តដើរកម្សាន្តលំហែកាយ ជាអ្នកដាំចំការក្រូច ចម្ការមៀន ចំការចេក វិញដើម្បីលើកស្ទួយជីវភាពរស់នៅ និងដើម្បីចូលរួមទប់ស្កាត់ ការកាប់ដើម ឈើតាមព្រៃភ្នំរបស់រដ្ឋ ។

បុរសអ្នកភូមិម្នាក់ដែលជាអ្នកបើកគោយន្តដឹកភ្ញៀវទេសចរណ៍ដើរលេ ងកំសាន្តបានឱ្យដឹងថា សេវាដឹកភ្ញៀវរបស់គាត់មិនកំណត់ថ្លៃឈ្នួលទេគឺទៅតាមទឹកចិត្តរបស់ឱ្យគាត់។ចំពោះការជូនភ្ញៀវដើរលេងគឺដើរ លេងមើលទឹកជ្រោះជ្រលងដងអូរតាមព្រៃភ្នំ មើលចំការដំណាំនានារបស់អ្នកស្រុកនិងក៏អាចមុជទឹកជ្រោះលេងកម្សាន្តយ៉ាងសប្បាយ រីករាយផងដែរ ដូច្នេះប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ទឹកចេញភូមិយើង សូមអំពាវនាវដល់ភ្ញៀវទេសចរណ៍ជិតឆ្ងាយ សូមអញ្ជើញមកសម្រាកលំហែកាយ មកលេង កម្សាន្តយ៉ាងសប្បាយរីករាយពិតជាមិនខុសបំណងនោះឡើយ ៕ សុខ គឹមសៀន