Manchester United ត្រៀម​សំណើរ​ថ្មី​ដោយ​ហ៊ាន​ផ្តល់​តម្លៃ​ពលកម្ម​ប្រមាណ​៤​ម៉ឺន​ដុល្លារ​ ​ក្នុង​មួយ​សប្តាហ៍​ដល់ Toni Kroos

0

ក្លិប​បិសាច​ក្រហម Manchester United ត្រូវបាន​គេ​មើលឃើញថា កំពុងតែ​រៀបចំ​សំណើរ​ថ្មី​មួយ ដោយ​ហ៊ាន ផ្តល់​តម្លៃ​ពលកម្ម​ប្រមាណ ៤១​ម៉ឺន ៥​ពាន់ ៤០០​ដុល្លារ ក្នុង​មួយ​សប្តាហ៍​ដល់​កីឡាករ Toni Kroos បើសិនជា​រូបគេ​ព្រម​ចាក​ចេញពី Bayern Munich នៅ​រដូវក្តៅ​នេះ ។​ ​ខ្សែបម្រើ​រូបនេះ​ស៊ុត​បញ្ចូល​ទី​បាន ១ គ្រាប់​ជួយ​ឲ្យ Bayern យកឈ្នះ Arsenal ២-០ នៅ Champions League ហើយ​បច្ចុប្បន្ន​រូបគេ​មិនទាន់​យល់ព្រម​ចុះកិច្ចសន្យា​ថ្មី​នៅ​ទឹកដី អា​លៀន អា​រ៉េ​ណា (Allianz Arena) នៅឡើយ​ទេ ។​ ​គេហទំព័រ The Mirror បាន​ផ្សព្វផ្សាយ​ថា ក្រុម​របស់លោក ប៉េ​ប ហ្គា​ឌី​យ៉ូ​ឡា Pep Guardiola) ចង់​ឲ្យ​Man Utd​ចំណាយ​ប្រាក់​ចំនួន ៣០ លាន​ផោន​បើ​ចង់បាន​កីឡាករ​រូបនេះ​ស្រប​ពេលដែល លោក ដេវីដ ម៉​យ បាន​អះអាងថា លោក​នឹង​ហ៊ាន​ចំណាយ​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់​នៅ​រដូវក្តៅ​នេះ​ដើម្បី​ទិញ​កីឡាករ​បន្ថែម​មក​ពង្រឹង​ក្រុម ៕ ​Toni Kroos Bayern Munich