ខេត្តពោធិសាត់ ការដ្ឋានបូមខ្សាច់ដែលដុះស្លែរប្រចាំឆ្នាំកន្លងមកហើយ ដោយគ្មានច្បាប់ទម្លាប់និងបំផ្លាញ់ធនធានសម្រសលធម្មជាតិក្នុង រួមទាំងបំផ្លាញ់ ហេដ្ថារចនានូវប្រព័ន្ធផ្លូវគ្រប់កន្លែងក្នុងទឹកដីខេត្តពោធិសាត់ ដោយសាតែ រថយន្តធនយក្ស រាប់សឹបគ្រឿងចូលដឹកខកសាច់ចេញពីស្ទឹងពោធិសាត់ ។
ត្រូវបានថ្នាក់ក្រសួងធនធានទឹក និង ឱតុនិយម ប្រើធម៏ក្ដៅបិតហើយ ពេលសប្ដាហ៍មុននេះ ដោយក្រសួងថាពួកគេអស់សពលភាពផ្លូវច្បាប់យូហើយ ។ ប៉ុន្តែក្រោយពីបិទចំនួន៧កន្លែងនៃការដ្ថានបូមខ្សាច់ក្នុងស្ទឹងពោធិសាត់រូច ហើយក៍ធ្វើអោយមច្ចដ្ថានទូទៅត្រេងអរនិងចំណាត់កានេះ ។ស្រាប់តែលេចធ្លោឡើងវិញ នៅខាងស្ទឹងធ្លាម្អម ក្នុងទឹកដីឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់វិញ ។
បានទទួលទូរស័ព្ទនៃកាមិនពេញចិត្តដែលក្រុមឈ្មួញ បានបំផ្លាញសម្បត្តិធម្មជាតិ និង ប៉ះពាល់ការស់នៅរបស់ពួកគាត់ ពីអាជ្ញាធម៏សមត្ថកិច្ចទីនោះ និង ប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ ។ រថយន្តបសុទ្ធតែប្រភេទធុនយក្ស រាប់សិបគ្រឿង មកកំពុងសំរ៉ុក បើកមកស្ទឹងធ្លាម្អម ខ្លះចតរបតាមផ្លូវជាតលេខ៥ និងខ្លះទៀតចូលតាម ផ្លូវលំដែលក្រាលគ្រួសក្រហម និង ខ្លះទៀតកំពុងដឹកជញ្ជួនខ្សាច់ចេញពីស្ទឹងធ្លាម្អមនៅទីតាំងខាងលើនេះ។ ពួកគាត់បានបន្តថា រថយន្តនេះបានបង្ករកាចតរញ៉េរញ៉ៃតាមផ្លូវជាតិ ដោយមិនព្រួយបារម្ភនិងគ្រោះថ្នាក់ចរាចរណ៍ឡើយ ហើយផ្លូវមួយចំនួនបានកំពុងរងកាវិនាសសំប៉ែត រាបដល់ស្រែហើយ ឯក្នុងស្ទឹងធ្លាម្អមកន្លែងខ្លះបាន កំពុងចង់កើតជាដៃទន្លេរហើយ ។ ពួកគាត់បានអោយដឹងទៀតថា ការដ្ថាននេះ មានតែមួយទីតាំង ទេគឹបូមយកខ្សាច់ពីស្ទឹងនេះយូឆ្នាំមកហើយ ។
តែខុសប្លែកពេលនេះ ម្ចាស់ការដ្ថានឈ្មោះ ហួត នេះបានប្រើគ្រឿងច័ក្រធុនបំពង់ធំៗបូមខ្សាច់តយប់តថ្ងៃគ្រប់កន្លែងក្នុងស្ទឹងធ្លាម្អមនេះ បាក់ដីស្ទឹង។ ហើយពេលមានទឹកជំនន់ មែកឈើនិងដើមឈើធំដែលនៅតាមដងស្ទឹង បានអណ្តែត ហូតាមទឹកចាក់ទៅទន្លេសាប ។ បង្ករអោយមែកនិងដើមឈើទាំងនោះ ហូរតាមទឹកអណ្ដែតកកស្ទះនៅស្ពានថ្មមួយកន្លែង ត្រង់ដំបម់ឆ្លងកាត់ផ្លូវជាតិលេខ៥ នៅថែមទៀត ។
ពួកគាត់បានបន្តប្រាប់កម្ពុជាថ្មីថា ពួកគាត់មិនដឹងថាការដ្ថាននេះ មានច្បាប់ឫអត់ច្បាប់ទេ គឹសំអោយខាងក្រសួងធនធានទឹកនិងឱតុនិយម មេត្តាមកពិនិត្យស្ទឹងធ្លាម្អមនេះផង តើវាបានកំពុងបង្ករផលប៉ះពាល់អ្វីខ្លះ ដល់ធម្មជាតិ និង ការស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងសម្បត្តិសាធារណះ ដែលបានធ្វើ អោយប្រជាពលរដ្ឋធ្វើដំណើរទៅមករាល់ថ្ងៃនេះ ។
បានទូរស័ព្ទទៅលោក កែវ វៃ ប្រធានមន្ទីធនធានទឹកនិងឱតុនិយមខេត្តពោធិសាត់ដើម្បីឆ្លើយបំភ្លឺលើករណីខាងលើអោយប្រជាពលរដ្ឋបានជ្រាបដែរ តែទូរស័ព្ទដែលកម្ពុជាថ្មីខលទៅតាមរយះប្រ០១២ លោកមិនបានឆ្លើយតបទេ ដោយខណះនោះលោកជាប់រវល់ឫក៍លោកមិនលើក៍មិនដឹង ដែរ ។ ហើយកម្ពុជាថ្មីបានព្យាយាមទូរស័ព្ទទៅលោក ថៃ ចន្ថា ប្រធានមន្ទីបរិដ្ថានខេត្តពោធិសាត់តាមរយះប្រព័ន០១២ដែរតែក្រៅដំបន់សេវា៉ ។



































