Everton ត្រៀម​ដាក់សំណើ​រទិញ ចូ អា​លែ​ន (Joe Allen) ពី Liverpool

0

​អ្នកចាត់ការ​ក្លិប​ទូកក្តោង Everton លោក រ៉ូ​ប៊ឺ​តូ ម៉ា​ទីណេស (Roberto Martinez) កំពុងមាន​គម្រោង​លើ​ការ​ទិញយក​ខ្សែបម្រើ​របស់​ហង្ស​ក្រហម Liverpool កីឡាករ ចូ អា​លែ​ន (Joe Allen) ។​ កីឡាករ​អន្តរជាតិ​វ៉េ​លវ័យ ២៣ ឆ្នាំ​រូបនេះ​មិនសូវ​ជា​បាន​ចូល​លេង​ជា​ជម្រើស​១១​នាក់​ដំបូង​ញឹកញាប់​ទេ​នៅ​ទឹកដី អ៊ែន​ហ្វៀ​ល (Anfield) ចាប់តាំងពី​ផ្លាស់​មកពី ស្វេ​ន​ស៊ី (Swansea) ក្នុង​ឆ្នាំ ២០១២ ហើយ​នៅ​រដូវ​កាល​នេះ​រូបគេ​ចូល​លេង​បានតែ ៧ ប្រកួត​ប៉ុណ្ណោះ ។​

​សារព័ត៌មាន Sunday People បាន​អះអាងថា លោក ម៉ា​ទីណេស (Martinez) កំពុងតែ​ត្រៀម​ដាក់សំណើរ​ទិញយក​កីឡាករ អា​លែ​ន (Allen) ឲ្យ​បាន​នៅពេល​ចប់​រដូវ​កាល​នេះ​ដើម្បី​មក​ជំនួស​កន្លែង​របស់ ហ្គា​រ៉េត បា​រ៉ី (Gareth Barry) ដែល​អាច​នឹង​ចាក​ចេញពី​ក្លិប​នៅ​រដូវ​កាល​ក្រោយ ។​ ​គួរ​រម្លឹក​ឡើងវិញ​ថា Liverpool បាន​ចំណាយ​ប្រាក់​ប្រមាណ ១៥ លាន​ផោន​ដើម្បី​នាំយក Allen មកកាន់​ទឹកដី អ៊ែន​ហ្វៀ​ល (Anfield) ហើយ​រូបគេ​ជា​កីឡាករ​ដំបូង​គេ​ដែល​គ្រូបង្វឹក រ៉ូ​ជឺ (Rodgers) បាន​ទិញ​នៅពេល​លោក​មក​ដឹកនាំ Liverpool ៕Joe-Allen