សិស្សជ័យលាភីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិស្ថិតនៅវិទ្យាល័យហ៊ុនសែនឈ្នួរមានជ័យត្រូវបានលើកទឹកចិត្តពីកងពលតូចថ្មើរជើងលេខ៥១ អាជ្ញាធរមូលដ្ឋាន

0

អត្ថបទនិងរូបភាពដោយលោលក ឃិន គន្ធា
បន្ទាយមានជ័យ៖សិស្សជ័យលាភីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិស្ថិតនៅវិទ្យាល័យហ៊ុនសែនឈ្នួរមានជ័យត្រូវបានលើកទឹកចិត្តពីកងពលតូចថ្មើរជើងលេខ៥១ និងរដ្ឋបាលស្រុកព្រះ ការលើកទឹកចិត្តអបអរសាទរសិស្សជ័យលាភីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង(២៧ ធ្នូ ២០២១)បានធ្វើឡើងនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅវិទ្យាល័យហ៊ុនសែនឈ្នួរមានជ័យក្នុងភូមិ ឃុំឈ្នួមានជ័យ ស្រុកព្រះនេតព្រះខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ មានប្រសាសន័ថា៖ ប្អូនៗដែលជាសិស្សនាពេលបច្ចុប្បន្នគឺទំពាំង ដ៍ប្រពៃ និងជាសសរទ្រូវរបស់ប្រទេសជាតិ ដែលមិនអាចខ្វះបានសម្រាប់ជ្រោងនាវាកម្ពុជា អោយឈានទៅរកការអភិវឌ្ឍន៍ ប្រទេសជាតិអោយកានតែរីកចំរើន។
លោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏សូមផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវបន្តខិតខំសិក្សាថ្នាក់មហាវិទ្យាល័យបន្ថែមទៀត ស្តាប់ការណែនាំ របស់មាតា បីតា លោកគ្រូ អ្នកគ្រូ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ជាសិស្សល្អនាពេលបច្ចុប្បន្ននិង ពលរដ្ឋល្អនាអនាគត់។
ក្នុងពិធីនេះដែរលោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានប្រគល់លិខិតអបអរសាទរ និងរង្វាន់លេិកទឹកចិត្ត ជូនដល់ប្អូនៗសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលក្នុងនោះ សិស្សទទួលបាននិទ្ទេស A ចំនួន ១នាក់ និទ្ទេស B ចំនួន ៤នាក់ និងនិទ្ទេស C ដល់ E ចំនួន ៤៨នាក់ឋ៕