ខេត្តកំពត ៖ សេចក្តីរាយការណ៍ មួយបានអោយដឹង នៅព្រឹកថ្ងៃទី៨ ខែគុម្ភៈ ឆ្នាំ២០២២នេះ ថាមន្ត្រីជំនាញ ថាមពលស្រុកដងទង់ ដូចជាមិនសូវ អើពើចំពោះសកម្មភាព កាប់កាយដី ប្រឡាយទឹក របស់រដ្ឋ ដឹកដើរលក់ យ៉ាងអណាធិបតេយ្យ ប្រឡាយទឹកមួយកន្លែងនេះ ស្ថិតក្នុងភូមិត្រពាំងនៀល ឃុំ ទទង់ ស្រុក ដងទង់ ខេត្តកំពត។
ប្រជាពលរដ្ឋបាន លើកឡើងអោយដឹងថា មិនគួមន្ត្រីជំនាញថ្លើមធំ បើកដៃអោយក្រុមឈ្មួញ ធ្វើការកាប់កាយដីររររដ្ឋដឹកលក់ យ៉ាងអនាធិបតេយ្យបែបនេះ ។
ប្រភពមួយសូម មិនបញ្ចេញឈ្មោះ បានឲ្យដឹងថា សកម្មភាពកាយដី ប្រឡាយដឹកដើរលក់នេះ ក្នុងមួយឡានតំលៃ ចាប់ពី ៥មុឺនរៀលទៅ៨មុឺនរៀល តាមជិតនិងតាមឆ្ងាយ ដើម្បីយកប្រាក់ មកចែកគ្នាជាមួយ លោកមន្ត្រីជំនាញ ដែលកំពុងតែអង្គុយ ចាំទទួលផលពីក្រុមគ្រឿងចក្រទាំងនោះ។
ប្រភពបានបន្តទៀតថា គ្រឿងចក្រដែលធ្វើសកម្មភាព កាយដីប្រឡាយទឹកដឹកដើលក់នេះ ជាគ្រឿងចក្រ របស់ លោក ភាព ដែល គេស្គាល់ថា ពូកែឱបដៃអោបជើង មន្ត្រីជំនាញ និងអាជ្ញាធរ នៅក្នុងមូលដ្ឋាន ដើម្បីរកប្រាក់ ចំណេញមកចែកគ្នា ។
អនុប្រធានមន្ទីរ រ៉ែថាមពល ខេត្តកំពត លោក នួនមិនរិទ្ធី បានប្រាប់អ្នកយកនព័ត៌មានថា ស្អែកខាងមន្ត្រី យើងនឹងចុះទៅពិនិត្យមើល។
ចំណែកលោក ស៊ីវ ផេង អភិបាលស្រុកដងទង់ បានថ្លែងប្រាប់ថា កាស្ដារប្រឡាយនេះដើម្បីរំដោះទឹកជូន ប្រជាពលរដ្ឋ ព្រោះអីរាល់ឆ្នាំនៅតំបន់នោះ មានទឹកលិចជារៀងរាល់ឆ្នាំ ធ្វើឱ្យប្រជាពលរដ្ឋ ពិបាករស់នៅនិងធ្វើដំ ណើរ នារដូវវស្សា លោកបានបន្តទៀតថាពាក់ព័ន្ធនឹងការកាយដី ប្រឡាយទឹកនេះម្ចាស់គ្រឿងចក្រគេបានសុំច្បាប់ ហ្នឹងអាជ្ញាប័ណ្ណចល័តទីរដ្ឋបាលស្រុក។
រដ្ឋបាលស្រុក បានចេញអាជ្ញាប័ណ្ណចល័ត ជូនប្រជាពលរដ្ឋដែលមានគ្រឿងចក្រខ្នាតតូច ការចេញអាជ្ញា ប័ណ្ណជូនប្រជាពលរដ្ឋមានគ្រឿង ចក្រខ្នាតតូចនេះ ក៏មានការ សម្របសម្រួលពីប្រធានមន្ទីរ រ៉ែថាមពលខេត្តកំពតផងដែរ។
ដោយឡែក លោក ជុំសុខុន មេឃុំដងទុងទាក់មិនបានទេ ដោយសារតែ ទូរសព្ទហៅចូលជាច្រើនដងមិនមានអ្នកទទួល។
ចំណែកលោក សោម វិចិត្រ ប្រធាន មន្ទីររ៉ែថាមពល ខេត្តកំពត មិនអាចសុំការបំភ្លឺ ពាក់ព័ន្ធនឹងការកាយដី ប្រឡាយទឹកនេះបានទេ ដោ យ សារទូរស័ព្ទ របស់គាត់ មិនអាចទំនាក់ទំនងបាន ទេដោយសារលោកប្រធាន ដាក់ប្រព័ន្ធជាប់រវល់ ៕








































