អភិបាលខេត្តកំពង់ឆ្នាំងនិងអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ចុះសួរសុខទុក្ខនិងនាំអំណោយកាកបាទក្រហមផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន៩ខ្នងផ្ទះ

0

ខេត្តកំពង់ឆ្នាំង: ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនិងនាំអំណោយផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះចំនួន 9 ខ្នង នៅភូមិកំពង់បាស្រូវ
ឃុំជលសា ស្រុកជលគីរី នាព្រឹកថ្ងៃទី
០៨ខែមករា ឆ្នាំ ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាល ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងសូមពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនដែលរងគ្រោះដោយអគ្គីភ័យដ៏រន្ធត់នេះ ។

ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ក៏បានផ្តាំផ្ញើដល់បងប្អូនរងគ្រោះដោយអគ្គីភ័យឆេះផ្ទះថា សូមខិតខំពង្រឹង ស្មារតីរកស៊ីបន្តទៀតព្រោះថាទ្រព្យសម្បត្តិបានបាត់បង់ទៅហើយ តែអាយុជីវិតយើងនៅមាន ដូច្នេះត្រូវពុះពារឧបសគ្គដើម្បីគ្រួសារបន្តទៀត។

នៅក្នុងឱកាសនោះដែរលោកជំទាវ
កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ក៏បានមានប្រសាសន៍ថា ពិតជាសោកស្ដាយខ្លាំងណាស់នៅការបាត់បង់ទ្រព្យសម្បត្តិរបស់បង
ប្អូនប្រជាពលរដ្ឋនាពេលនេះ ក្នុងនាមតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងលោកជំទាវសូមចូលរួមសោកស្ដាយយ៉ាងក្រៃលែង។ ជាមួយនឹងទុក្ខលំបាករបស់បងប្អូនក្នុងថ្ងៃនេះអាជ្ញាធរខេត្ត សាខាកាកបាទក្រហមខេត្ត ស្រុក បានយកចិត្តទុកដាក់សាកសួរសុខទុក្ខដល់បងប្អូននិងនាំអំណោយមកផ្តល់ជូន គឺ
ជាការគិតគូរដល់បងប្អូនប្រជាពលរដ្ឋ
នៅមូលដ្ឋាន ។

យោងតាមរបាយការណ៍របស់សាខាកាក
បាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាផ្ទះរងគ្រោះដោយអគ្គីភ័យស្រុកមានចំនួន 9 ខ្នងក្នុងនោះ 6 ខ្នងផ្ទះឆេះខ្ទេចទាំងស្រុងនិងដីខ្នងផ្ទះរងការប៉ះពាល់ឆេះអស់ជញ្ជាំងមួយចំហៀង ចំណែកអំណោយដែលផ្ដល់ជូនក្នុងថ្ងៃនេះរួមមានសម្រាប់ប្រជាពលរដ្ឋដោយភ្លើងឆេះផ្ទះខ្ទេចទាំងស្រុង មានអង្ករ២៥  គីឡូ មី1កេស ត្រីខ ១០កំប៉ុង មុង ១ភួយ ១ សារុង ១ ក្រមា ១ កន្ទេល ១កៅស៊ូតង់១ សំភារៈផ្ទះបាយមួយឈុតមក និងថវិកាសរុបក្នុងមួយគ្រួសារ ៤០ ម៉ឺនរៀល ។ចំណែកប្រជាពលរដ្ឋដែលរងការប៉ះពាល់មានចំនួន 3 គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាមមី ១កេសត្រីខ ១០កំប៉ុងមុង ១ ភួយ ១សារុង ១ ក្រមា ១និងថវិកា ៥ម៉ឺនរៀល។.ដោយឡែកប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីចុះសាកសួរសុខទុក្ខនោះដែរទទួលបានថវិកាម្នាក់ ២ម៉ឺនរៀលនិងកុមារម្នាក់ ១ ម៉ឺនរៀលផងដែរ។គួរបញ្ជាក់ដែរថាអគ្គីភ័យឆេះផ្ទះអស់ 9 ខ្នងនៅភូមិកំពង់បាស្រូវ ឃុំជលសារស្រុកជលគីរីបានកើតឡើងកាលពីរសៀលថ្ងៃទី ៦ខែកុម្ភះឆ្នាំ ២០២២ ៕ សុខ គឹមសៀន