ពលរដ្នស្នើរអោយអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវការបាញរះបំបាក់ស្មារតីពលរដ្នដឹកឈើដើម្បីផលប្រយោជន៍និងលាភសក្ការះអោយក្រុមរបស់ខ្លួន

0

កំពងធំ= មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋមកថាមានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅក្នុងចម្ការកៅស៊ូក្នុងក្រុមហ៊ុនបារៀរស្ថិតនៅក្នុង ភូមិ ទំពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំដោយនឹកស្មានតែចោរប្លន់ប្រដាប់អាវុធតែការពិតគឺមន្ត្រីបរិស្ថានស្នាក់ការអូតាព្រហ្ម ចុះបង្ក្រាបបទល្មើសដឹកជញ្ជូនឈើប៉ារ៉ាដែលប្រជាពលរដ្ឋនៅក្នុងភូមិឃុំខាងលើបានដឹកឈើប៉ារ៉ាចំនួន ៣ កាឡេថងសោះ ! ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ០៩ និង១៥នាទី ថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២២។
តាមប្រភពពីអ្នកដឹកឈើបានរៀបរាប់ថា ពេលខ្លួនបើកកាឡេថងមកដល់ចំណុចចម្ការកៅស៊ូខាងលើស្រាប់តែមានរថយន្តពណ៍ខ្មៅមួយគ្រឿងម៉ាក lexus RX400h បើកមកពាំងពីមុខកាលេថងហើយទាមទារលុយចំនួន ៤០ម៉ឺនរៀល ដោយគេស្គាល់ ឈ្មោះ ធា និងឈ្មោះ អ៊ី វុទ្ធី មកធ្វើសកម្មភាព កាក់យកលុយពីម្ចាស់កាឡេថង ៣គ្រឿង ចំនួន៤០ម៉ីនរៀល លុះម្ចាស់កាឡេថងពុំមានលុយអោយ ក៏ដកយកម៉ាស៊ីនត្រង់ទីន័រ ចំនួនពីរគ្រឿងដាក់ក្នុងគូថឡាន ក្រោយមកពន្យាពេលយ៉ាងយូរ រហូតមន្រ្ដីបរិស្ថានមកដល់ក៏បាញ់រះជាច្រើនគ្រាប់ រហូតចាប់បានការឡេថង១គ្រឿង ហើយហូសយកមករក្សាទុកនៅស្នាកការបរិស្ថានអូរតាព្រហ្ម ចំណែកម្ចាស់ការឡេថងរត់បាតជើងសរព្រាតយកតែព្រះអាយុរៀងៗខ្លួន។
លោក អ៊ីវុទ្ធី បានឆ្លើយបំភ្លឺតាមទូស័ព្ទថា លោកពុំមានសិទ្ធិយកម៉ាស៊ីនត្រងទីន័រទេ តែហេតុដែលលោកយក ម៉ាស៊ីនត្រងទីន័រ គឺមន្រ្ដីបរិស្ថានបញ្ចាអោយយក ដោយលួចលាក់ ។
លោក ស្រី សុគន្ធា មន្រ្ដីអង្គការការពារអភិរក្សធនធានធម្មជាតិ បានផ្ដល់បទសម្ភាសតាមទូរស័ព្ទថា លោកមិនដឹងរឿងគេចាប់កាឡេងដឹកឈើនោះទេ ប៉ុន្ដែលោកបានដឹងថាគេចាប់យកម៉ាស៊ីនត្រង់ន័រ២គ្រឿងយកមករក្សាទុកនៅស្នាកការបរិស្ថាន អូរតាព្រហ្ម។
លោក ផន មន្រ្ដីបរិស្ថានស្នាក់ការ អូរតាព្រហ្ម បានផ្ដល់បទសម្ភាសតាមទូរស័ព្ទថា លោក ជូ សុខុន ជាអ្នកបាញ់ តែមុននិងបាញបានតេរាយការណ៍ប្រាប់មេរួចហើយ។
តាមសម្ដីរបស់ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងព្រីង ដែលមិនបញ្ចេញឈ្មោះថា បុគ្គលពីររូបនេះ ម្នាក់ជាអ្នកជូនអ៊ុសម៉ែត្រចេញពីច្រកទំពាំងឪឡឹក ឯម្នាក់ទៀតដើរកកូរកកាយធ្វើឲ្យប្រជាពលរដ្ឋក្ដៅក្រហាយស្ទើរតែទ្រាំមិនបាន ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងឬស្សី សំណូមពរដល់លោកអភិបាលស្រុកនិងគណៈបញ្ជាការឯកភាពស្រុក សូមលោកមេត្តាចុះត្រួតពិនិត្យបុគ្គលពីរនាក់នេះផង ទី ១ ឈ្មោះធា ទី២ ឈ្មោះ អ៊ី វុទ្ធី ទាំង២នាក់រស់នៅភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ៕