ដោយ ចាន់ ធី
ខេត្តឧត្ដរមានជ័យ៖បុរស់ម្នាក់បានរងរបួសធ្ងន់ បែកក្បាល ខណះជិះម៉ូតូមិនប្រយត្ន័ ជ្រុលទៅបុកគោពេញមួយទំហ៊ឹង ហេតុការនេះបានកើតឡើងនៅវេលាម៉ោង៧.០០នាទីយប់ថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២២ នេះ លើកំណាត់ផ្លូវជាតិលេខ២៦២៥ចន្លោះគីឡូម៉ែត្រលេខ៥០ ៥១ ស្ថិតក្នុងភូមិស្លែងពណ៍ ឃុំត្រពាំងតាវ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីប្រជាពលរដ្ឋម្នាក់ បើកម៉ូតូមកពីចំការនៅយប់បានបុកសត្វគោបណ្តាលឲ្យរងរបួសធ្ងន់ធ្ង
ជនរងគ្រោះមានឈ្មោះសុវណ្ណ រតនា ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ សេរីឆ្នាំ២០១៥ពាក់ស្លាកលេខ ឧត្តរមានជ័យ 1B.1421ធ្វើដំណើរពីកើតទៅលិច បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង ៕







































