សៀមរាប: តាមរបាយការណ៍តនស់សមត្ថកិច្ចស្រុកសូទ្រនិគមនៅវេលាម៉ោង១៨.៣០នាទី ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២២ នៅចំណុចគោកចំរេះ ផ្លូវ ក្រាល
គ្រួសក្រហម ភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្ករដោយម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CU.4004 បើកបរដោយឈ្មោះខា ចំប៉ី ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុខរបរកសិករដឹកអ្នករួមដំណើរ ០១នាក់ឈ្មោះ ជុំ សុខហេង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិប្រវ៉ាល ឃុំតាយ៉ែកស្រុកសូទ្រនិគម ខេត្តសៀមរាបបើកបរពីត្បូងទៅជើង បានទៅបុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1U.9592
បើកបរដោយឈ្មោះ រុន សារី ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិប្រវ៉ាល ឃុំ តាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុខរបរកសិករដឹកអ្នករួមដំណើរ ០១នាក់ ឈ្មោះអឿន តាំ ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាបមុខរបរកសិករ។ សមត្ថកិច្ចឲ្យដឹងថា បើកបរទិសដៅពីជើងទៅត្បូង(បញ្ច្រាសទិសគ្នា)
បណ្ដាលឲ្យស្លាប់ម្នាក់ ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពឃុំតាយ៉ែក និងរបួសធ្ងន់ចំនួន០៣នាក់ អ្នកស្លាប់ ឈ្មោះរុន សារី ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសីទ្រនិគម(ជាអ្នកបើកបរម៉ូតូ ម៉ាកហុងដាឌ្រីមី ពាក់ផ្លាកលេខសៀមរាប 1U.9592)អ្នករបួសធ្ងន់ ១ ឈ្មោះអឿន តាំ ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម(ជាអ្នករួមដំណើរជាមួយ អ្នកស្លាប់)។
២ ឈ្មោះខា ចំបុី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម (ជាបើកបរម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1CU.4004)៣ ឈ្មោះ ជុំ សុខហេង ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិ ប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម(ជាអ្នករួមដំណើរជាមួយឈ្មោះខា ចំបុី) ។
សមត្ថកិច្ចបញ្ជាក់ថា អ្នកស្លាប់ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ដោយឡែក អ្នករបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ចំណែកម៉ូតូត្រូវយកទៅរក្សាទុកនៅកន្លែងនគរបាលដើម្បីដោះតាមច្បាប់ ៕











































