ព្រះវិហារ៖ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះវិហារ នឹងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រកជ័យសែន កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២២នេះ បាននាំអំណោយ ផ្តល់ជូនដល់ស្រ្តី ដែលមានកូនភ្លោះចំនួន ៣នាក់ នៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។
កូនភ្លោះទាំង៣ បានចាប់កំណើត កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ នៅមណ្ឌលសុខភាពឃុំស្អាង ស្រុកជ័យសែនខេត្តព្រះវិហារ និងមានម្តាយជាស្រ្តីមេផ្ទះ ឪពុកជាទាហ៊ានប្រចាំការនៅចំណុចអូរអាល័យ ជាប់ព្រំដែនឡាវ ដែលមានជីវភាពខ្វះខាត ។ បន្ទាប់ពីកើតភ្លាមៗ ដោយសារតែម្តាយកូនភ្លោះទាំង៣រូបនេះ មានសុខភាពមិនសូវល្អ ដូច្នេះហើយត្រូវបានក្រុមគ្រូពេទ្យឲ្យគាត់សម្រាកព្យាបាលបន្តរនៅមណ្ឌលសុខភាពខាងលើ រហូតដល់មានសុខភាពល្អឡើងវិញ ទើបអនុញ្ញាតឲ្យរូបគាត់ត្រឡប់ ទៅផ្ទះវិញ ។
ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះវិហារ នឹងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកជ័យសែន ក៍បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ៣ មិ ។ ជាមួយគ្នានោះដែរ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ ក៏បានណែនាំឱ្យក្រុមគ្រួសារកូនភ្លោះទាំង៣នេះ ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អ ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះវិហារ បានចុះធ្វើការសាកសួរសុខទុក្ខ លោកក៏បាននាំយកអំណោយបន្តិចបន្តួច ព្រមទាំងថវិការផ្ទាល់ខ្លួន ដើម្បីផ្តល់ជូនស្រ្តីជាម្តាយកូនភ្លោះទាំង៣រូបខាងលើ ក្នុងនោះរួមមាន៖ ថវិកាចំនួន៣០ម៉ឺនរៀល មីចំនួន០១កេះ ទឹកផ្លែឈើចំនួន០១កេះ ទឹកសុទ្ធចំនួន០១កេះ ម្សៅទឹកដោះគោ ចំនួន០៣កំប៉ុង ទឹកសុទ្ធលីយ៉ុងដបធំ ចំនួន០១កេះ ផ្លែក្រូច ០២គីឡូក្រាម ផងដែរ៕







































