ខេត្តឧត្តរមានជ័យ: នៅវេលាម៉ោង១៣ និង៤០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់អគ្គីភ័យដោយរថយន្តផ្ទុះហ្គាស់ឆេះ កើតឡើងនៅភូមិអភិវឌ្ឍន៍ ឃុំ-ស្រុកអន្លង់វែង បណ្តាលឱ្យខូចខាតរថយន្ត ១គ្រឿង ម្ចាស់ របួសស្រាល និងឆេះកែបម៉ូតូ ២ គ្រឿង ។
ម្ចាស់រថយន្តឈ្មោះ វ៉ន សុខុម ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រងរបួសស្រាល បើកបររថយន្តម៉ាក ម៉ាក TOYOTA SIENNA ពណ៌ទឹកមាស សេរីឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 2AB-2970 ។
ក្រោយពីកើតហតុការណ៍ភ្លាមៗ ប្រជាពលរដ្ឋនិងកម្លាំងប្រជាការពារ និងរថយន្តដឹកទឹករបស់នគរបាលពន្លត់អគ្គភ័យអធិការស្រុកបានពន្លត់ភ្លើងឆេះបានទាំងស្រុងឡើងវិញ ។
បច្ចុប្បន្ន ម្ចាស់រថយន្តត្រូវបានបញ្ជូនទៅទេព្យបង្អែកស្រុកអន្លង់វែង៕ដោយ:ចាន់ ធី








































