មន្ត្រីអាជ្ញាធរនិងកងកម្លាំងចម្រុះបន្តជួយជួសជុលបង្ហើយផ្ទះពលរដ្ឋដែលរងគ្រោះកើនឡើងច្រើនកន្លែង

0

បន្ទាយមានជ័យ៖ មន្ត្រីអាជ្ញាធរ និងដឹកនាំកម្លាំងកងពលថ្មើជើងលេខ៥១ អាជ្ញាធរមូលដ្ឋានកម្លាំងនគរបាលប៉ុស្ត៍ ជួយដោះស្រាយធ្វើផ្ទះឡើងវិញជូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់របើកដំបូលផ្ទះ នៅឃុំសំរោង ស្រុកអូរជ្រៅ ១៧ ខ្នងរងការខូចខាត។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយបានអោយដឹងកាលពីថ្ងៃទី០៩ខែមីនា ថា:ដោយពិនិត្យឃើញស្ថានគ្រួសារក្មួយស្រី ស្ត្រីមេមាយ ក្រលំបាករស់នៅជាមួយកូន២នាក់ និងប្អូនស្រីប្រុស ២នាក់ លោកអភិបាលខេត្តនិងលោកស្រីអ្នតំណាងរាស្ត្រក្រុមការងារស្រុក បានត្រឡប់នាំយកអំណោយឃីតរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ថវិកាផ្តល់ជូនគ្រួសារក្មួយស្រី និងទិញសម្លៀកបំពាក់សម្រាប់ឲ្យក្មួយស្រីបានទៅចូលរៀនផងដែរ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៧ មីនា កន្លងមកនេះ ខេត្តបន្ទាយមានជ័យទទួលរងគ្រោះខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះបងប្អូន ៦៧ខ្នង និងសាលារៀន ២ខ្នង នៅស្រុកអូរជ្រៅស្រុកភ្នំស្រុក និង០ខ្នងទៀតនៅឃុំបន្ទាយឆ្មារ ឃុំគោករមៀតស្រុកថ្មពួក ។

ក្នុងនោះដែរ លោក យឹម សំណាង អភិបាលស្រុកអូរជ្រៅ បានដឹកនាំ កងកំលាំងទាំង ៣ និងក្រុមការងារស្រុក ឃុំ កម្លាំងប៉ុស្ដិ៍នគរបាល ប្រជាការពារ អង្គភាពភូមិកណ្តាល ភូមិពង្រ និងភូមិរុន បានចុះពិនិត្យនិងបន្តជួសជុលផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្រ្ទាក់ ចំនួនសរុប១៦ខ្នង ៕ដោយ៖ឃិន គន្ធា