កំពង់ចាម : អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បាន អំពាវនាវ ដល់ មេឃុំ ទាំងអស់ សូម ផ្តាំផ្ញេី ដល់ មេភូមិ គ្រប់ ភូមិ មិន ត្រូវ រួមដៃ ជា មួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធនាគារ ឯកជន ហេីយធ្វើ ការ រឹបអូស ទ្រព្យសម្បត្តិ ឬ ផ្ទះសំបែង របស់ ប្រជាពលរដ្ឋ ដែល ជា កូន បំណុលនោះ ឡេីយ ព្រោះ វា មិន មែន ជា តួនាទី របស់
មន្ត្រី យេីង ហេីយទីបំផុត មានតែ ធ្វើ ឲ្យ ប្រជាពលរដ្ឋ មានការ ថ្នាំងថ្នាក់ ចិត្ត និង បាត់បង់ ជំនឿ លើ ការ ដឹកនាំ របស់ អាជ្ញាធរ យេីង ពោលគឺ មិន ត្រូវ មានការពាក់ព័ន្ធ ជាមួយ ធនាគារ ឯកជន ហេីយដេីរ តួរ ជំនួស គេ ទៅ ទារ លុយ ឬ ក៏ រឹបអូស ទ្រព្យសម្បត្តិ ពី ប្រជាពលរដ្ឋ ជំនួស ភ្នាក់ងារ គ្រឹះស្ថានមីក្រូហិរញវត្ថុ នោះឡេីយ។ ការ ថ្លែង បែប នេះក្នុង ពិធី សម្ពោធ ដាក់ ឲ្យ ប្រេីប្រាស់ ជា ផ្លូវការ នូវ អគារ ពុទ្ធិក បណ្ណាល័យ និង សមិទ្ធផល នានា ក្នុង វត្ត ផ្ទះ កណ្តាល ស្ថិតក្នុងឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ នាថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២២ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ណែនាំ ដល់ អាជ្ញាធរ ពាក់ព័ន្ធ ថា រាជរដ្ឋាភិបាល បាន ដាក់ ចេញ នូវ កម្មវិធី កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ សំដៅ ការ លេីក កម្ពស់ គុណភាព ប្រសិទ្ធភាព នៃ ការ ផ្ដល់ សេវា សាធារណៈ ធ្វើ យ៉ាង ណា ឲ្យ សេវា កាន់ តែ កៀកិត ជាមួយ ប្រជាពលរដ្ឋ ដូច្នេះ សូម ឲ្យ មន្ត្រី អាជ្ញាធរ ឃុំ ត្រូវខិតខំ ពង្រឹង គុណភាព ក្នុង ការ ផ្ដល់ សេវា រដ្ឋបាល សេវា សាធារណៈ នានា ជា ប្រយោជន៍ ដល់ ប្រជាពលរដ្ឋ ឲ្យ កាន់ តែ ប្រសើរ ឡើង ។ ព្រមទាំងរួមគ្នា ទប់ស្កាត់ គ្រឿងញៀន និង កុំឲ្យមាន ល្បែង ស៊ីសង គ្រប់ ប្រភេទ ដូចជា ការ បញ្ជល់មាន់ និង ល្បែង កន្ទុយ លេខជាដេីម ត្រង់ ចំណុច នេះ ឯកឧត្ដមអភិបាលខេត្ត បាន បញ្ជាក់ ថា លោកនឹង ឈាន ដល់ ការ អនុវត្ត ច្បាប់ ដោយ គ្មាន ការ យោគយល់ ចំពោះ មន្ត្រី ណាដែលពាក់ព័ន្ធ នឹងភាព អសកម្ម នានា ដែលធ្វេីឲ្យប៉ះពាល់ ដល់ ជីវភាព រស់នៅ របស់ ប្រជាពលរដ្ឋ ដូច្នេះ សូម ឲ្យ មន្ត្រី ដែល ពាក់ព័ន្ធ នោះ ត្រូវ ដក ខ្លួន ជា បន្ទាន់ផងដែរ ។
ជាមួយ គ្នា នោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងថា មានតែសន្តិភាពទេដែលបាននាំមកនូរការរីកចម្រើន ព្រោះបេីសិន ជា ស្រុកទេសយេីង មាន សង្គ្រាមនោះ គ្មាន ទេ ការ អភិវឌ្ឍន៍ ដូច្នេះ សូម ឲ្យ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ចូលរួម ថែរក្សា សុខសន្តិភាព នេះឲ្យ នៅ គង់វង្ស ដេីម្បី ធ្វើការ ការ អភិវឌ្ឍន៍ ទាំង វិស័យ អាណាចក្រ និង ពុទ្ធចក្រ ឲ្យ កាន់ តែ រីកចម្រើន បន្ត ទៅ ទៀត ៕








































