កំពង់ធំ÷ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកសណ្ដាន់ ជាអនុសាខាកាកបាទក្រហមស្រុក និងក្រុមការងារ បាននាំយកសម្ភារៈ និងថវិកាចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន៣គ្រួសារ នៅភូមិស្រែវាលខាងកេីត ឃុំដងកាំបិត ស្រុកសណ្ដាន់ខេត្តកំពង់ធំ ដែលត្រូវបានអគ្គីភ័យលេបត្របាក់ខ្ទេចគ្មានអ្វីសេសសល់ឡេីយ កាលពីថ្ងៃទី១៣
ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៣:០០រសៀល ដោយសារផ្ទុះសេខ្សែភ្លើង។នៅ វេលាម៉ោង៣:០០រសៀល មានករណីអគ្គីភ័យឆេះផ្ទះចំនួន ៣ខ្នង ហើយធ្វើអោយខូខាតសម្ភារៈ និងទ្រព្យសម្បត្តិមួយចំនួនមាន ដូចខាងក្រោម៖
១.ឈ្មោះ យាន សុខ អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ គង់ សុខឡូត ផ្ទះទំហំ៧ម៉ែត្រ x ៩ម៉ែត្រប្រក់ស៊ីប្រូ លុយ ១០,០០០,០០០ រៀល (ដប់លានរៀល) ខ្សែក២ខ្សែ សរុបជាថវិកា ៥,៥០០,០០០រៀល (ប្រាំលាន ប្រាំរយពាន់រៀល) ចិញ្ចៀន២វង្សសរុបជាថវិកា១,៦០០,០០០រៀល(មួយលានហុកសិបពាន់រៀល) ម៉ូតូចំនួន៣គ្រឿង (អាវេវ២គ្រឿង អាយ៉ាម៉ាហា១គ្រឿង) ម៉ាស៊ីនបាញ់ថ្នាំ ២គ្រឿង ម៉ាស៊ីនកាត់ស្មៅ២គ្រឿង ទូរស័ព្ទ២គ្រឿង ម៉ូទ័រឈូសឈើ២គ្រឿង ម៉ូទ័រអុកឈើ១គ្រឿង ម៉ូទ័រខាត់ឈើ១គ្រឿង ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
២.ឈ្មោះ ប៉ែន លីម និងប្រពន្ធឈ្មោះ ស៊ិន លីន មានសមាជិក ៤នាក់ ស្រី ២នាក់ មានការខូចខាត៖ផ្ទះទំហំ ៣ម៉ែត្រ x ៤ម៉ែត្រ ប្រក់ស្លឹកត្នោត អង្ករ ២៥គីឡូក្រាមផ្ទាំងសូឡា ១ផ្ទាំង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
៣.ឈ្មោះ សាំង សាន់ អាយុ៦២ ឆ្នាំប្រពន្ធឈ្មោះ ម៉ាញ់ អន អាយុ៦៣ឆ្នាំ មានសមាជិក០២នាក់ស្រី០១នាក់ផ្ទះទំហំ៤ម៉ែត្រ x៦ម៉ែត្រ ប្រក់ស្លឹក ខូចខាតទាំងអស់តែម្ដង។
លោកអភិបាលស្រុកសណ្ដាន់ អ៊ុត វណ្ណរ៉ា បានសម្តែងពីទឹកចិត្តសោកស្តាយ និងលើកទឹកចិត្តដល់ម្ចាស់ផ្ទះទាំង៣គ្រួសារខាងលើ ដោយលោកបានបញ្ជាក់ថា ក្នងនាមលោកផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនចង់ឃើញមិនចង់លឺនូវឧបទ្ទវហេតុ ដ៏កាចសាហាវណាមួយ កើតមានឡើងមកលើប្រជាពលរដ្ឋក្នុងមូលដ្ឋានឡើយ។ ជាមួយនេះផងដែរ លោកក៏បានពាំនាំនូវការផ្តាំផ្ញើការសួសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់សួរសុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ។
ជាចុងបញ្ចប់លោកអភិបាលស្រុកសណ្ដាន់បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងប្រពលរដ្ឋគ្រប់គេហដ្ឋានត្រូវបង្កើនការយកចិត្តទុក្ខដាក់លើបញ្ហាអគ្គីភ័យ ដើម្បីសុវត្ថិភាព យើងទាំងអស់គ្នា ពិសេសត្រូវបង្កើនការយកចិត្តទុក្ខដាក់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ផងដែរ។ទីណាមានទុក្ខលំបាកទីនោះមានសាខាកាកបាទក្រហមកម្ពុជាចុះជួយដល់មូលដ្ឋាន ។
គួរបញ្ជាក់ផងដែរថា គ្រួសារចំនួន៣គ្រួសារដែលអគ្គីភ័យលេបត្របាក់ទាំងស្រុង ទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសណ្ដាន់ ក្នុងមួយគ្រួសារទទួលបាន៖-អង្ករ០១បេ មី០១កេស ត្រីខ០១យួរ ទឹកស៊ីអ៊ិវ០១យួរ តង់០១ ក្រមា០១ ម៉ាស់០១ដុំ និងថវិកាមួយចំនួនទៀតផងដែរ។








































