ប្ដីខឹងប្រពន្ធបើកឡានដឹកដីទម្លាក់ក្នុងរណ្ដៅដីដ៏ជ្រៅរួចមិនដាច់ចិត្តក៏ហែលស្រង់ប្រពន្ធឲ្យមានជីវិតបុរសជាប្តីស្លាប់

0

សៀមរាប៖ រណ្ដៅដី អេង សុខហ្គិច ស្ថិតក្នុងភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប មានករណី គ្រោះថ្នាក់ចរាចណ៍ដោយខ្លួនឯង នៅវេលាម៉ោង១២:០០ នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។ បើករថយន្តធ្លាក់ចូលរណ្តៅដី ដែលបង្ករឡើងដោយឡានដឹកដីមិនស្គាល់ម៉ាក បើកបរដោយជនរងគ្រោះមានឈ្មោះ ស៊ុយ ស៊ីហ៊ិញ ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបបរបើកឡានដឹកដី រស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប(អ្នកបើកបរស្លាប់)។អ្នករួមដំណើរជាមួយត្រូវជាប្រពន្ធ រងរបួសស្រាលមានឈ្មោះ ភុន ផល្លា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរអ៊ុតសក់ រស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប មូលហេតុមានជម្លោះជាមួយប្តីប្រពន្ធនៅក្នុងឡានក៏រេចង្កូតឡានធ្លាក់ចូលក្នុងរណ្ដៅដី.បច្ចុប្បន្នសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕