នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌ ចូលរួមបុណ្យសពយុវសិស្សនៃវិទ្យាល័យហ៊ុនសែន សៀមរាប ២នាក់ ដែលបានគ្រោះថ្នាក់ចរាចរណ៍

0

សៀមរាប៖ នៅរសៀលថ្ងៃ១៧ ខែមីនា ឆ្នាំ២០២២ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបនិងសហការីបាននាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យសពយុវសិស្សនៃវិទ្យាល័យហ៊ុនសែន សៀមរាប ២នាក់ ដែលបានគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ នៅចំណុចខាងលិចស្ពាននាគ ខេត្តសៀមរាប ប្រហែល ១៥០ម៉ែត្រ។ យុវសិស្សទាំង២នាក់មាន៖
១- ឈ្មោះ ឡេង ស៊ីវហ័ង្ស ភេទស្រី អាយុ១២ឆ្នាំ នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប
២- ឈ្មោះ សុភ័ក្រ អមរ័ត្ន ភេទស្រី អាយុ១២ឆ្នាំ នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប

មានប្រសាសន៍ក្នុងឱកាសនោះ លោកនាយកសាខា បានពាំនាំនូវការចូលរួមមរណៈទុក្ខ និងសោកស្តាយជាពន់ពេក ពីសំណាក់ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ទាង អេង អនុប្រធានគណៈកម្មាធិការសាខា ជាមួយគ្រួសារនៃសព ដោយផ្តាំផ្ញើដល់សាច់ញ្ញាតិ បងប្អូនដែលបានចូលរួមសូម បើកបរដោយមានការប្រុងប្រយ័ត្ន ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវរាល់ពេលបើកបរ និងរួមដំណើរដើម្បីរួចផុតពីគ្រោះ ថ្នាក់ដែលបណ្តាលឱ្យបាត់បង់ជីវិត និងពិការភាព។

អំណោយដែលបានចូលរួមបុណ្យ ក្នុង១សពមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អង្ករ៣០គីឡូក្រាម ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេស ថវិកា៨សែនរៀល៕