ខេត្តបាត់ដំបង: បុរសម្នាក់ដែលត្រូវជាឪពុកចុង ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបានប្រើប្រាស់ញញួរវាយទៅលើកូនស្រី ចំនួន ៤ ញញួរ ដោយសារតែហាមមិនអោយលេងឆាតជាមួយប្រុស។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ប្រមាណ២២ និង ០៥នាទី នៅចំ ណុច ក្រុមទី១០ ភូមិអូរស្ងាត់ ឃុំសន្តិ ភាព ស្រុកសំពៅ លូន ខេត្តបាត់ដំបង ជនសង័្សយដែលត្រូវជាឪពុកចុងបានធ្វើសកម្មភាពយកញញួរដងដែក វាយទៅលើជនរងគ្រោះឈ្មោះ ហ៊ន ស្រីណា ភេទ ស្រី អាយុ ១៧ ឆ្នាំ (ដែលត្រូវជាកូនចុង) រស់នៅក្នុងផ្ទះជាមួយគ្នា បណ្ដាលឱ្យរងរបួសក្បាលពីខាង ក្រោយ និង មុខចំហៀងខាងស្តាំ (របួស ធ្ងន់ធ្ងរ) ដោយសារតែឃើញកូនស្រីទូរស័ព្ទ និងឆាតជាមួយប្រុសញឹកញាប់ ដោយហាមមិនស្តាប់។
ក្រោយពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារ និនិងមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួចមក នៅថ្ងៃទី១៩ មីនា វេលាម៉ោង១ និង៤០ នាទីរសៀល លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បាន ដឹកនាំកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ធ្វើការស្រាវជ្រាវបង្ក្រាបករណី ហិង្សាក្នុងគ្រួសារ ចំនួន ១ ករណី ដោយឃាត់ ខ្លួនជនសង្ស័យចំនួន ១ នាក់ ឈ្មោះ ស៊ឹម ស្រួច ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំ នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅ លូន ខេត្តបាត់ដំបង ដោយនាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងនគរបាលស្រុកកំពុងកសាងសំណរឿង បញ្ជូនមកការិយាល័យ ជំនាញចាត់ការបន្តតាម នីតិវិធី ច្បាប់ ដោយឡែកកូនស្រីដែលរងរបួសធ្ងន់ កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ៕ អត្ថបទ : ព្រាប.ស







































