សៀមរាប=លោកម៉ូវ ជាអភិបាលរងស្រុកជីក្រែងបានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅថ្ងៃអង្គារទី២៩ខែមិនាឆ្នាំ២០២២សមាសភាពចូលរួម
មានមន្ត្រីសាលាស្រុកជីក្រែងកងរាជអាវុធហត្ថស្រុកជីក្រែងមន្ត្រីសង្កាត់រដ្ឋបាលជលលផលអន្លង៉សំណរបន្រ្តីបរិស្ថានស្នាក់ការទំនប់សួងមន្ត្រីសាលាឃុំអន្លង់សំណរប៉ូលិសសង្កាត់រដ្ឋាលឃុំអន្លង់សំណរសហគមន៍ចងសេះប្រជាការពារភូមិមាត់ខ្លាសរុប២២នាក់ដោយមធ្យោបាយកាណូតចំនួន៤គ្រឿង។បានចុះបង្ក្រាបបទល្មើសនេសាទនៅដែនសហគមន៍ស្ទឹងជ្រៅនិងសហគមន៍មាត់ខ្លាភូមិសាស្រ្តសៀមរាប។លទ្ធផលសម្រេចបានបំផ្លាញក្បាលបរចំនួន១២គ្រឿង,របាំងសាច់អួនប្រវែង១០០០ម៉ែត្រ,ចម្រឹងចំនួន៣០០ដើម,លែងត្រីចំនួន២០គីឡូក្រាម។ជាចុងក្រោយលោកម៉ូវ ជាអភិបាលរងស្រុកជីក្រែងមានប្រសាសន៍ថាលោកនឹងបន្តដឹកនាំកម្លាំងចម្រុះទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទក្នុងស្រុកជីក្រែងបន្តទៀត។អ៊ុក ផ្លុង








































