រំលោភកូនស្រីបានសម្រេច៣ដង ទើបបែកការណ៍ និងត្រូវចាប់ខ្លួន

0

ខេត្តបាត់ដំបង: បុរសម្នាក់ដែលត្រូវជាឪពុកចុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ប្រពន្ធដែលបានប្តឹងចោទប្រកាន់ថា បានចាប់រំលោភកូនស្រីវ័យ១២ឆ្នាំ រហូតបានសម្រេច៣លើក។

កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ មានស្ត្រីឈ្មោះ ឃី សុឃា អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានដាក់ពាក្យប្តឹងទៅលើប្តីក្រោយរបស់ខ្លួនឈ្មោះ កូយ ផល្លី  អាយុ៣៤ឆ្នាំ ដែលបានចាប់រំលោភសេពសន្ថវ: លើកូនស្រីឈ្មោះ ស ស ខ អាយុ១២ឆ្នាំ បានសម្រេចចំនួន៣លើក ដោយសារតែមានការគម្រាមពីឪពុកទើបកូនស្រីមិនហ៊ាននិយាយទាល់តែសោះ លុះម្តាយមានការសង្ស័យ និងសាកសួរទើបកូនស្រីនិយាយប្រាប់ការពិត។ ករណីនេះជំនាញបាននាំខ្លួនជនសង្ស័យមកសាកសួរ ដោយគេបានសារភាពថា គេពិតជាបានរួមភេទជាមួយកូនស្រីបានសម្រេចចំនួន៣លើក ពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យដែលត្រូវជាឪពុកត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនតាមនីតិវិធីទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមផ្លូវច្បាប់ ៕ អត្ថបទ : ព្រាប.ស