កិច្ចប្រជុំប្រចាំត្រីមាសទី ១ ឆ្នាំ ២០២២ និងលើកទិសដៅការងារអនុវត្តរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

0

ស្វាយរៀង៖ដោយបានការប្រគល់ភារកិច្ចពីឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឱ្យ លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី ១ ឆ្នាំ ២០២២ និងលើកទិសដៅការងារអនុវត្តបន្ត រួមជាមួយលោកជំទាវហេរញ្ញឹក ព្រមទាំងឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខា លោក លោកស្រីប្រធាន អនុប្រធាន គណៈកម្មាធិការអនុសាខា ក្រុង ស្រុកទាំង ៨ ក្រុមប្រតិបត្តិសាខាសរុបចំនួន ១៨ នាក់ ដែលពិធីនេះប្រារព្ធធ្វើនាថ្ងៃព្រហស្បតិ៍ ទី ៧ ខែ មេសា ឆ្នាំ ២០២២ នៅទីស្នាក់ការសាខា ។ របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
– ប្រសាសន៍បើកអង្គប្រជុំដោយលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធាន អចិន្ត្រៃយ៍ គណៈកម្មាធិការ សាខា
– អានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ និងហិរញ្ញវត្ថុប្រចាំត្រីមាសទី ១ ឆ្នាំ ២០២២ និងលើក ទិសដៅការងារអនុវត្តបន្តត្រីមាសបន្ទាប់ ដោយលោកនាយកសាខា
– មតិលើកឡើងរបស់គណៈកម្មាធិការសាខា និងអនុសាខា លើរបាយការណ៍ទាំងពីរ និងទិសដៅការងារអនុវត្ត ត្រីមាសបន្ទាប់
– ការលើកឡើងរបស់អនុសាខាក្រុង/ស្រុកទាំង ៨ នូវសកម្មភាពការងារនៅថ្នាក់អនុសាខា ចូលរួម ពិនិត្យទិសដៅ ការងារអនុវត្តបន្ត
– ការពិភាក្សានៃការអំពាវនាវសប្បុរសជនចូលរួមឧបត្ថម្ភនាឱកាសអបអរខួបលើកទី ១៥៩ ទិវា ពិភពលោកកាកបាទ ក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ “ ទាំងអស់គ្នា រួមជាមួយកាកបាទក្រហម កម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍ ” របៀបវីរៈនៃកិច្ចប្រជុំរួមមានៈ
– អនុសាសន៍ផ្សេងៗ
– ប្រសាសន៍បូកសរុបលទ្ធផលកិច្ចប្រជុំដោយលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅភិរុណ
គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីបូកសរុបលទ្ធផលការងារដែលសម្រចបានក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ក៍ដូចជាបញ្ហា ប្រឈមនានាដែលសាខា អនុសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួនដែលមាននៅថ្នាក់ សាខា និងអនុសាខា ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បានឧបត្ថម្ភថវិកា ៥០០ ដុល្លារ ដល់អនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង សម្រាប់លាបថ្នាំអគារ ឧប្ថម្ភដល់មន្ត្រីសាខា អនុសាខាថវិកា ២,៩០០,០០០ រៀល ។
ឯកឧត្តម្ភ ចៅ ភិរិទ្ធ ឧបត្ថម្ភថវិកា ១,០០០ ដុល្លា រៀងរាល់ខែ ដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំសម្រាប់ទិញសម្ភារ ត្រៀមបម្រុងឆ្លើយតបដល់ប្រជាពលរដ្ឋដែលរងគ្រោះ នៅក្នុងស្រុក៕គឹមសេង