បន្ទាយមានជ័យ៖ ក្រុមការងារចុះសិក្សា ពិនិត្យ វាស់វែង បោះតម្រុយសម្រាប់គម្រោងស្ថាបនាស្ពានបេតុងព្រះពន្លាឆ្លងស្ទឹងសិរីសោភ័ណ ប្រវែងពី៩០ទៅ១២០ម ទទឹង៨មកា លពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០២២។
ស្ពាននេះដែរជាអំណោយដ៏ថ្លែថ្លារបស់លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជ
រដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យនិងលោកស្រីឧកញ៉ាហេមចិន្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យ កែ គឹមយ៉ានជំនួសស្ពានឈើចាស់ទ្រុឌទ្រោមដែលបានបាក់ដួលរលំខូចខាតដោយទឹកជំនន់កាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០២០កន្លងមក ។
ក៍មានវត្តមាន លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងលោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានដឹកនាំក្រុមការងារ អញ្ជើញចុះបន្ទាន់បំផុតបំពេញការងារនេះបន្ទាប់ពីមានសំណូមពរដ៏ទទូចពីព្រះសង្ឃ ញោមញាតិពុទ្ធបរិស័ទ ប្រជាពលរដ្ឋ សិស្សានុសិស្ស។
ក្រោយពី ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីកែ គឹម យ៉ាន បានអញ្ជើញចុះពិនិត្យជាក់ស្តែងស្ពាននិងសួរសុខទុក្ខប្រជាពលរដ្ឋនៅម្តុំនោះផងដែរកាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២២ ។
ព្រះតេជគុណយឿន សាមឿន ព្រះគ្រូចៅអធិការនិងលោកចេង គឹមបួន ប្រធានគណកម្មការ!វត្តរាជនិវេសនារាមហៅវត្តព្រះពន្លាបានអោយដឹងថា: ប្រវត្តិស្ពានឈើចាស់ទីនោះត្រូវបានសាងសង់ដោយព្រះសង្ឃនៅគ ស១៩៦២ ។ លុះដល់ឆ្នាំ១៩៩៣ ស្ពានត្រូវបានជួសជុលកែលម្អនិងប្រក់ដំបូលស័ង្កសី ដោយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិនិងសប្បុរសជន ។
តមក ក៏មានការថែទាំ ។ ប៉ុន្តែវាបានចាស់ទ្រុឌទ្រោមខ្លាំង ហើយបានបានបាក់ដួលរលំខូចខាតទាំងស្រុងដោយទឹកជំនន់កាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ កន្លងមក។
ព្រះគ្រូចៅអធិការវត្តបន្តថា :ពីនោះមក ក៏មានបំណងស្នើអោយមាន ការស្ថាបនាឡើងវិញដែរ ប៉ុន្តែដោយសារមានវិបត្តិសាកលនៃជម្ងឺកូវីដ១៩ ទើបត្រូវផ្អាកវិញ ។និងម្យ៉ាងទៀតដោយសារមានស្ពានបេតុងមួយជាអំណោយរបស់សម្តេចតេជោហ៊ុន សែន នាយរដ្ឋមន្ត្រី ស្ថិតនៅខាងជើងនោះសម្រាប់ឆ្លងស្ទឹងសិរីសោភ័ណហើយដែរ ។
ប៉ុន្តែពេលនេះ បានដំណឹងថា ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាននិងលោកជំទាវផ្តល់អំណោយកសាងស្ពានបេតុងថ្មី ព្រះសង្ឃ ប្រជាពលរដ្ឋពិតជាមានក្តីត្រេកអរ និងមានសង្ឃឹមយ៉ាងពេញចិត្តសម្រាប់ប្រជាពលរដ្ឋទូទៅធ្វើដំណើរនិងដឹកជញ្ជូនបម្រើជីវភាព។ និងដោយឡែកពុទ្ធបរិស័ទចំណុះជើងវត្តនឹងងាយស្រួលទៅ មកធ្វើបុណ្យទាននៅវត្តផងដែរ ។ ក៏ដូចជាសម្រាប់ភ្ជាប់ភូមិ សង្កាត់ប៉ែកកណ្តាលក្រុងទៅសង្កាត់ជាយក្រុងនៅប៉ែកខាងកើត ផងដែរ ។
លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណនិងលោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានអោយដឹងថា: ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាននិងលោកជំទាវ អនុវត្តអនុសាសន៍រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ ក៏បានយកចិត្តទុកដាក់សុខទុក្ខនិងលើកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចបង្កលក្ខណ:ងាយស្រួលដល់ព្រះសង្ឃនិងពុទ្ធបរិស័ទធ្វើបុណ្យទាន ហើយសម្រេចអនុវត្តគម្រោងស្ថាបនាស្ពានបេតុងវត្តព្រះពន្លានេះ។
លោកបន្តថា: តាមផែនការ គម្រោងសាងសង់អាចចំណាយពេលពី២៤ទៅ៣០ខែ ព្រោះពេលនេះជារដូវវស្សា ហើយនឹងទឹកជន់តម្លើងផងដែរ ៕ដោយ៖ ឃឹន គន្ធា








































