បន្ទាយមានជ័យ៖ អគារសិក្សាធ្វើពីបេតុង២ខ្នងស្មើនឹង១២បន្ទប់ត្រូបានញ្ចុះបឋមសិលាក័សាងជំនួសអគារចាស់ទ្រុឌទ្រោម៣ អគារ នៅអនុវិទ្យាល័យរហាត់ទឹក ឃុំរហាត់ទឹកស្រុកមង្គលបូរី កាលពីថ្ងៃទី០២ខែមិថុនាឆ្នាំ២០២២ ។
ឯកឧត្ដម គោ ស៊ុ សារឿត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ៍យនិងជាអ្នកតំណាងរាស្ត្រ
និងលោកជំទាវ ខាំ ផល្លី បានអញ្ជើញជាអធិបតីភាព ហើយនឹងមានការចូលរួមពីលោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកមង្គលបូរី លោកឈួ ប៊ុនរឿង ប្រធានមន្ទូីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យនិងមន្ត្រី អ្នកព្រះពិធីបញ្ចុះបឋមសិលាអគារសិក្សាធ្វើពីបេតុង២ខ្នងស្មើនឹង១២បន្ទប់ នៅអនុវិទ្យាល័យរហាត់ទឹក ឃុំរហាត់ទឹកស្រុកមង្គលបូរី។
គឺជំនួសអគារសិក្សាចាស៎ទ្រុឌទ្រោម រលួយ ចំនួន០៣ខ្នង ស្មើនឹង១០ បបន្ទប់ដែលកសាងដោយសប្បុរសជនខ្មែរនៅក្រៅប្រទេសនិងដោយមូលនិធីសង្គមនៃព្រះរាជាណាចក្រកម្ពុជា ។
អាគារ១ខ្នងជាអំណោយរបស់ឯកឧត្ដម គោ ស៊ុ សារឿត និងលោកជំទាវ ខាំ ផល្លី និង១ខ្នងទៀត ជាអំណោយឯកឧត្ដម កែសួន សុភាព ប្រធានយុវជនអភិវឌ្ឍន័ខេត្តបន្ទាយមានជ័យ ។
លោករិញ ពៅ នាយកអនុវិទ្យាល័យរហាត់ទឹកអោយដឹងថា : អនុវិទ្យាល័យនេះ ដើមឡើយជាសាលាបឋមសិក្សាបង្កើតឡើងនៅឆ្នាំ១៩៨០ ស្ថិតនៅភូមិថ្នល់បត់ ។ហើយប្តូរមកជាអនុវិទ្យាល័យនៅឆ្នាំឆ្នាំ១៩៨២ ស្ថិតនៅភូមិក្រមល់ឃុំរហាត់ទឹកស្រុកមង្គលបូរីខេត្តបាត់ដំបង ឥឡូវខេត្តបន្ទាយមានជ័យ មានផ្ទៃដី១១,៦ហិចតា ។
លោកបន្តថា : សព្វថ្ងៃ សាលាមាន៤អគារស្មើ១៥បន្ទប់ មានគ្រូ១៩នាក់ សិស្ស៣៥០នាក់ /ស្រី២០៥នាក់ ស្មើនឹង៨ថ្នាក់ មានទីចាត់ការ១ បន្ទប់ បណ្ណាល័យ១បន្ទប់ និងឃ្លាំង១បន្ទប់។ប៉ុន្តែ អគារ៣ខ្នង បានចាស់ទ្រុឌទ្រោមខ្លាំង ហើយពុកផុយរលួយ ហើយប្រើប្រាស់ទាំងព្រលឹងចុងសក់ ។
ប៉ុន្តែ ជាភ័ព្វសំណាងនៅថ្ងៃទី០៥ខែឧសភា ឆ្នាំ២០២២ គណៈ:គ្រប់គ្រង លោកគ្រូអ្នកគ្រូនិងសិស្សស្រី៥នាក់នៃអនុវិទ្យាល័យបានចូលរួមសម្ពោធអគារសិក្សាទូទាំងស្រុកមង្គលបូរីក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ហើយបានសំណូមពរផ្ទាល់មាត់ ហើយលោកក៏សម្រេចផ្តល់អំណោយអគារសិក្សា១ខ្នងស្មើ៦បន្ទប់។
ហើយឥឡូវបន្ថែម១ខ្នងស្មើ៦បន្ទប់ ទៀត ។
ឯកឧត្ដម គោស៊ុ សារឿត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ៍យនិងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា: ការជួបជុំនេះ គឺ អាស្រ័យ ដោយ ប្រទេស ជាតិ មាន សុខសន្តិភាព ស្ថេរភាព ពេញលេញ ក្រោមនយោបាយ ឈ្នះៗ របស់ សម្តេចតេជោ ហ៊ុន សែន នាយរដ្ធមន្រ្តីនៃ ព្រះរាជាណាចក្រ កម្ពុជា ធ្វេីអោយប្រទេសមាន ការអភិវឌ្ឍន៍ ឈានឡេីង លេីគ្របលវិស័យ មានដូចជា សាលារៀន ផ្លូវ ថ្នល់ ប្រឡាយទឹក ជាដេីម។
ឯកឧត្ដម គោស៊ុ សារឿត បានមានប្រសាសន៍ បន្តថា គុណសម្បត្តិ ដ៍ធំ កន្លង មក គឺការប្រយុទ្ធ ប្រឆាំង នឹង កូវីដ ១៩ ក្រោមការគិតគូរ ដ៍ខ្លាំងខ្លា ពី ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេច តេជោ ហ៊ុន សែន បានដាក់ចេញនូវ វិធានការ ប្រកបដោយ ប្រសិទ្ធភាព គឺការចាក់ វ៉ាក់សាំង ជូនដល់ ប្រជា ពលរដ្ឋ ដោយ ឥតគិតថ្លៃ។
ជា លទ្ធផល ក្រោមកិច្ច សហការ ផ្ទាល់ ពីក្រុម គ្រូពេទ្យ និង ក្រុម គ្រូពេទ្យ កងយោធភូមិភាគទី ៥ ក្រោមការដឹកនាំ សម្របសម្រួល ពីរដ្ធបាលខេត្ត រដ្ឋបាល ស្រុក ក្រុង បាបេីក យុទ្ធនាការ ចាក់ វ៉ាក់សាំង កូវីដ ១៩ ទាំងដូស មូលដ្ធាន និង ដូស ជំរុញ ជូនដល់ ប្រជាពលរដ្ឋ ទូទាំងខេត្ត ប្រមាណ ៨៥% នៃ ប្រជាជន សរុប។
ដោយពិនិត្យមេីលឃេីញពីភាព ចាស់ ទ្រុឌទ្រោម បាក់បែក ជា អន្លេឺៗ នៃ អនុ វិទ្យាល័យ រហាត់ទឹក ស្រុក មង្គលបូរឮី ទើបថ្នាក់ដឹកនាំបានសម្រេចជួយកសាងអគារសិក្សាថ្មីជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនាពេលនេះ ។
សង្ឃឹម យ៉ាងមុតមាំថា ក្មូយៗ ទាំងអស់ ពិតជា ខិតខំ រៀនសូត្រ យកចិត្តទុកដាក់ ក្រេបយកចំនេះដឹង ជៀសវាង អំពេី អបាយមុខ ផ្សេងៗ។ ចុងបញ្ចប់ គណះអធិតី សូមអំពាវនាវ អោយ ប្រជាពលរដ្ឋ ទាំងអស់ សូមអញ្ជេីញ ទៅចូលរួម បោះឆ្នោត ជ្រេីសរេីស ក្រុមប្រឹក្សា ឃុំសង្កាត់ នាថ្ងៃ ទី៥ ខែ មិថុនា អោយបានគ្រប់ៗគ្នា៕ដោយ៖ ឃិន គន្ធា








































