រដូវបុណ្យភ្ជុំធំជិតចូលមកដល់គេសង្កេតឃើញមានឈ្មួញកំពុងសំរុកដឹកមាន់រស់មកពីប្រទេសថៃតាមច្រករបៀងយកមកលក់ក្នុងស្រុកខ្មែរយ៉ាងកំហុកដូចទឹកបាក់ទំនុបអញ្ចឹងក្នុងការដឹកមាន់ចូលមកពីប្រទេសថៃទាំងតោនៗនេះពុំមានច្បាប់អនុញ្ញាតិចេញមកពីក្រសួងណានោះឡើយធ្វើឲ្យប្រជាពលរដ្ធដែលទិញមាន់នាំចូលមកពីប្រទេសថៃយមមកហូបនោះនាំគ្នាមានការព្រួយបារម្មណ៍ជាពន់ពេកព្រោះខ្លាចជម្ងឺបក្សីឆ្លងមកកូនចៅរបស់គាត់ពេលបានទទួលទានហើយ។មានអត់ប៉ាស្ព័រនេះត្រូវបានឈ្មួញឃុបឃឹតជាមួយកំលាំងនគរបាលការពារព្រំដែនលេខ៨៩១ នាំចូលពីថៃរាល់ថ្ងៃដែលការនាំចូលអត់ច្បាប់នេះធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីជំងឺឆ្លងយ៉ាងខ្លាំង។ ប្រជាពលរដ្ធមានការព្រួយបារម្ភនៅពេលកំលាំងនគរបាលការពារ
ព្រំដែនលេខ៨៩១ដែលឈរជើងការពារព្រំដែនបានខឹបឃឹតជាមួយឈ្មួញនាំចូលមាន់រស់ទាំងចំហមិនញញើតនិងច្បាប់ដែលសកម្មភាពនោះមាននៅរាមច្រករបៀងដែលទទួលខុសត្រូវដោយមន្ត្រីនគបាលការពារព្រំដែនគោកលេខ៨៩១នៅខាងត្បូងច្រករបៀងអន្តរជាតិនិងខាងត្បូងផ្លូវជាតិលេខ៥ដែលកំពុងតែបង្កើតបទល្មើសជាចំហនាំមាន់រស់ចូលដោយខុសច្បាប់ដោយដឹកតាមក្បូនកំពុងកើតមានយ៉ាងគគ្រឺកគគ្រេង។ប្រជាពលរដ្ធដោយមើលឃើញឈ្មួញកំពុងសំរុកដឹកមាន់រស់ទាំងតោនៗយកចូលមកលក់ក្នុងស្រុកខ្មែរបានយ៉ាងស្រួលដូចច្នេះដោយគ្មនអស់លោកណាធ្វើការត្រួតពិនិត្យនិងចាប់ធ្វើការបង់ពន្វជូនរដ្ធ
យ៉ាងដូច្នេះគាត់សុំអោយលោកអភិបាលខេត្តនិងលោកមេបញ្ជាការកងរាជអាវុធហត្ថនិងស្នងការនគរបាលខេត្តចាត់វិធានការចំពោះបទល្មើសដែលឈ្មួញឃុបឃឹតជាមួយកំលាំងឈរជើងតាមបន្ទាត់ព្រំដែនកំពុងនាំមាន់រស់ចូលយ៉ាងអាណាធិបតេយ្យផង។ លោក ហ៊ុយ តូច នាយការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តធ្លាប់បាននិយាយប្រាប់អ្នកយកព៌ត័មានជារឿយៗថាចំពោះមាន់រស់ដែលលួចនាំចូលពីប្រទេសជិតខាងដូចជាមិនឃើញមានហើយបើកើតមានគឺកំលាំងសមត្ថកិច្ចដែលឈរជើងតាមបន្ទាត់ព្រំដែនត្រូវចូលរួមទប់ស្កាត់ដើម្បីការពារឆ្លងជំងឺផ្តាសាយបក្សីគ្រាដែលទីផ្សារមាន់ក្នុងស្រុកកំពុងមានតំលៃខ្ពស់៕Bun rithy




































