អី​រ៉ង​ចុះ​កិច្ចព្រមព្រៀង​លក់​សព្វាវុធ​មានតម្លៃ​១៩៥​លាន​ដុល្លារ​ឲ្យ​ទៅ​អ៊ីរ៉ាក់​

0

កាលពី​ថ្ងៃទី​២៥​កុម្ភៈ​បាន​ផ្សព្វផ្សាយ​ថា​អ៊ីរ៉ង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លក់​សព្វាវុធ​ដែលមាន​តម្លៃ​ដល់​ទៅ​១៩៥​លាន​ដុល្លារ​ឲ្យ​ប្រទេស​អ៊ីរ៉ាក់​។​កិច្ចព្រមព្រៀង​នោះបាន​ល្មើ​ទៅនឹង​ច្បាប់​ដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ការលក់​សព្វាវុធ​ទៅលើ​រដ្ឋាភិបាល​ទីក្រុង​តេ​អេ​រ៉ង​។​ ​

កិច្ចព្រមព្រៀង​នោះ​ធ្វើឡើង​តាំងពី​ខែវិច្ឆិការ​ឆ្នាំ​២០១៣​មកម្ល៉េះ ក្រោយ​ពេលដែល​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក​Nouri Al Maliki បញ្ចា​ប់​ទស្សនកិច្ច​ទីក្រុង​វ៉ាស៊ីនតោន ក្នុងការ​បញ្ចុះបញ្ចូល​អាមេរិក​ផ្តា​ល់​សព្វាវុធ​ម​ន្ថែ​ម​ដល់​អ៊ីរ៉ាក់​ស​សម្រាប់​ប្រឆាំង​និង​ក្រុម​ឧទ្ទាម​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុង​អាល​កៃ​ដា​។​ប៉ុន្តែ​ទីក្រុង​វ៉ាស៊ីនតោន​បង្ហាញ​ការ​ព្រួយ​បារ​ម្មណ៍​ពី​ការ​ផ្តា​ល់​សព្វាវុធ​នាពេលនេះ​ខណៈដែល​ទីក្រុង​បាត​ដា​ត​កាន់តែ​ជិតស្និត​ជាមួយ​ទីក្រុង​តេ​អេ​រ៉ង​។​ ​

តំណាងរាស្ត្រ​អ៊ីរ៉ាក​មួយចំនួន​បាន​បញ្ចា​ក់ថា លោក​Maliki​បាន​ចុះហត្ថលេខា​ជាមួយ​អ៊ីរ៉ង​ដោយសា​តែ​ធុញទ្រាន់​និង​អាមេរិក​ដែល​ចេះតែ​ពន្យា​ពេល​ផ្តា​ល់​សព្វ​វុ​ធ​ជា​បន្តបន្ទាប​។​ ​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​បាន​បញ្ចា​ក់ថា កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង​គឺធ្វើឡើង​ក្រោយពេល​សន្តិសុខ​របស់​អ៊ីរ៉ាក​រង​ការ​គម្រាមកំហែង​។ ចំណែក​មន្ត្រី​អាមេរិក​បញ្ចា​ក់ថា កិច្ចព្រមព្រៀង​អាចធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​ស្មុកស្មាញ់​ថែមទៀត ក្នុងការ​ស្វែងរក​ដំណោះស្រាយ​តាមរយៈ​កិច្ចការបរទេស​។

ទីក្រុង​វ៉ាស៊ីនតោន​ទើបតែ​បាន​កាត់បន្ថយ​ការដាក់ទណ្ឌកម្ម​ដល់​អ៊ីរ៉ង​ដោយសារតែ​កិច្ចពិភាគ្សា​មាន​សន្ទុះ​ឆ្ពោះទៅមុខ នឹង​សុ​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​វិ​ប​ត្ត​បរមាន​ណូ​។​Image2 Image1