វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យមានវឌ្ឍនភាពកាន់តែច្រើន

0

បន្ទាយមានជ័យ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យមានវឌ្ឍនភាពកាន់តែច្រើន គុណភាពកាន់តែប្រសើរ លោក អោម ចន្ថា អភអភិបាលរងខេត្តបន្ទាយមានជ័យ ថ្លែងដូច្នេះក្នុងពេលប្រារព្ធទិវាជាតិ អប់រំបណ្តុំបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ លេីកទី៥ឆ្នាំ ២០២២ ក្រោម ប្រធាន បទ ” TVET បង្កេីនផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់ “.នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យនេះ នាផ្លូវជាតិលេខ៥ ភូមិគាបសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ កាលពីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២២ ។
លោកស្រីសំរឹទ្ធ សូរ្យជាតិ នាយិកា វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបាអោយដឹងថា: វិទ្យាស្ថាននេះមានប្រវត្តិជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:ផ្នែកសិប្បកម្ម សេវាកម្ម កសិកម្ម របស់អង្គការពលកម្មអន្តរជាតិកាត់បន្ថយភាពក្រីក្រ ឧបត្ថម្ភដោយអង្គការUNDP-CARERE. ILO ONEST. GIZ ។ តមក វាស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជននិងកីឡានិងពីឆ្នាំ២០០៤-១៨ មកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:វិញ ។ហើយនៅឆ្នាំ២០១៩ ក៏ត្រូវរាជរដ្ឋាភិបាលតម្លើងជាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ហើយមានមន្ត្រីនិងគ្រូបច្ចេកទេស២៧នាក់ មានដេប៉ាតឺម៉ង់៥និងការិយាល័យ៣ ។
ហើយការអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ:មាន៥កម្រឹត មានជំនាញគោល៥គឺវិស្វកម្មអគ្គីសនី វិទ្យាសាស្ត្រកុំព្យួទ័រ វិស្វកម្មមេកានិចរថយន្ត វិស្វកម្មសំណង់ស៊ីវិល វេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រសត្វ ។
និងបន្តពង្រីកជំនាញគោលស្របតាមតម្រូវការទីផ្សារការងារ ធនធាននិងការវិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនាបច្ចុប្បន្ននិងអនាគត ។
លោកស្រីសំរឹទ្ធ សូរ្យជាតិបន្តថា :បច្ចុប្បន្នភាពនេះ វិទ្យាស្ថានបានទទួលការឧបត្ថម្ភ .គាំទ្រពីរាជរដ្ឋាភិបាលតាមរយ:ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: និងពីដៃគូទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន សហគ្រាស អង្គការ សមាគម ជាតិ អន្តរជាតិមានវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យា(NPIC) សាលាជាតិបណ្តុះបណ្តាលបច្ចេកទេស ((NTTI) ជាមួយអង្គការសហប្រតិបត្តិការអាល្លឺម៉ង់ស្វីស(GIZ) ,ADB ,សាកលវិទ្យាល័យបច្ចេកទេសនិងវិជ្ជាជីវ:អ៊ីចូវ ប្រទេសចិនជាដើម ។
ហើយក៏ទទួលបានការបំពាក់សម្ភារ:បរិធានបម្រើការងារបណ្តុះបណ្តាលកាន់តែច្រើន ចំគោលដៅនិងមានប្រសិទ្ធភាព ។
លោកអនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តបន្ទាយមានជ័យបានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតិតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងឱកាសទិវាជាតិ អប់រំបណ្តុំបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ លេីកទី៥ឆ្នាំ ២០២២ ក្រោម ប្រធាន បទ ” TVET បង្កេីនផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់ “។
សារលិខិតនិងប្រសាសន៍លោកអោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យបានកត់សម្គាល់ថា :ការប្រារព្វពិធីនេះឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបច្ចេកទេសនិងវិជ្ជាជីវ: និងការ ផ្សព្វផ្សាយ ។
ជាពិសេសជម្រុញការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។
ហើយឱកាសការងារ ជាកាលានុវត្តភាពដ៏ប្រសិទ្ធភាព ឈានទៅរកនូវការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយចីរភាព៕ដោយ៖ឃិន គន្ធា