សៀមរាបៈ នាយកសមាគមន៍អ្នកសារពត៌មាន ខេត្តឧប៊ុន រាជធានី នៃព្រះរាជាណាចក្រថៃ បានដឹកនាំគណៈ ប្រតិភូអ្នកសាពត៌មាននៃព្រះរាជាណាចក្រថៃ ជួបសំណេះសំណាល ជាមួយអ្នកសារពត៌មាននៃព្រះរាជាណា ចក្រកម្ពុជា កាលពីថ្មីៗកន្លងមកនេះ នៅសណ្ឋាគារ សៀមរាបថោន ដែលមានអ្នកសារពត៌មាន ថៃ និងអ្នក សារពត៌មានកម្ពុជា មកពីទូរទស្សន៍ កាសែត វិទ្យុ ក្នុងស្រុកចូលរួមជាច្រើនរូប ។
កិច្ចជំនួបពិភាគក្សារវាងអ្នកសារពត៌មានរវាងទាំងពី ប្រទេស ត្រូវបានប្រារព្វឡើង ក្នុងគោលបំណងចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ក្នុងភារៈកិច្ចទទួលខុសត្រូវខ្ពស់របស់អ្នកសារពត៌មាន ប្រកបដោយតម្លាភាព មិនលំអៀង សច្ចះធម៌និងមានវិជ្ជាជីវៈដ៏ត្រឹមត្រូវ ក្នុងការចុះយកពត៌មាន និងការចូលរួមចំណែកកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចតាមព្រំដែន ក៏ដូចការដើរតួរក្នុងការពន្លត់ហឹង្សា និងការភាន់ច្រឡំបង្ករឲ្យស្ថានភាពមិនជ្រួលច្របល់។
ក្នុងកិច្ចប្រជុំបានផ្តោតទៅលើការផ្សព្វផ្សាយ នៅតាមបន្ទាត់ព្រំដែន និងខេត្តជាប់ព្រំដែនទាមទារឲ្យពត៌មាន មានការពិចារណា មានការទំនាក់ទំនងរវាងអ្នកសារពត៌មានទាំងពីប្រទេស ចៀសវាងការយល់ច្រឡំដោយ សារការផ្សព្វផ្សាយរឿងមិនពិត ។ 
លោក ជលធិម ចាន់សិង នាយកសមាគមន៍ អ្នកសារពត៌មាន ខេត្តឧប៊ុនរាជធានី បានទាមទារឲ្យអ្នកសារពត៌មាន ទាំងពីប្រទេសចូលរួមចំណែក ក្នុងការជួយផ្សព្វផ្សាយ ទី១ ពាក់ព័ន្ឋទៅនឹងពលករខ្មែរ ដែលមានជំងឺគ្រុនចាញ់ ជំងឺអេដ៍ ដែលកំពុងតែធ្វើការនៅក្នុងខេត្តស៊ីសៈកេត និងខេត្តឧប៊ុនរាជធានី ចូលរក្សាព្យាបាលនៅតាម មន្ទីរព្យាបាលរបស់ខេត្តឬ តាម
ស្រុក ដោយមានការអនុគ្រោះពីរដ្ឋបាលថៃដោយពុំមានការចាប់នោះទេ ទី២ សំណូមពរដល់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងទៅធ្វើការនៅក្នុងប្រទេសថៃ ឬស្ត្រីដែលមានស្វាម៉ីជា ជនជាតិថៃ បានពពោះនៅស្រុកខ្មែរ ហើយទៅសម្រាលកូន នៅប្រទេសថៃ សូមឲ្យមានការនាំយក នូវឯកសារ ដែលមានការពាក់ព័ន្ឋទៅជាមួយ ប្រែជាភាសាអង់គ្លេស ដើម្បីងាយស្រួលដល់ការសម្រេចនិងសម្រួលជូនបានឆាប់រហ័ស។ 
នៃឳកាសនោះដែរ អ្នកសារពត៌មានអាស៊ានបានអញ្ជើញទស្សនា បឹងទន្លេសាបដែលធំជាងគេនៃអាស៊ី ដែលកំពុងតែបើកទ្វារចំហរស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិ ឲ្យសិក្សាពីការរស់នៅរបស់ប្រជាពលរដ្ឋ លើក្បូនបណ្តែតទឹកនិងការប្រកបមុខរបរនេសាទ នៃជនជាតិខ្មែរតាំងពីសម័យដើម និងបានធ្វើឲ្យទិដ្ឋភាពដ៏ស្រស់បំព្រងដក់ជាប់ក្នុងក្រអៅបេះដូងរបស់អ្នកសារពត៌មានអាស៊ាន បន្ទាប់មកអ្នកសារពត៌មានទាំងពីរប្រទេសបានទស្សនា សិក្សាពីទំនាមទំលាប់ នូវវប្បធម៌ ប្រពៃណីរបស់ខ្មែរដែលបុព្វបុរសបាន ចងក្រងដោយស្នារដៃ វិចិត្រករបានបន្សល់ដល់កូនចៅជំនាន់ក្រោយ ។ដោយ ផន សុជាតិ





































